The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កាយសម្ព័ន្ធកម្ពុជា បាល់ទះ និងហែលទឹក ដណ្តើមបានមេដាយ ជាប្រវត្តិសាស្រ្ត

កាយសម្ព័ន្ធកម្ពុជា បាល់ទះ និងហែលទឹក ដណ្តើមបានមេដាយ ជាប្រវត្តិសាស្រ្ត

នៅទីបំផុត ក្រុមអត្តពលិកកាយសម្ព័ន្ធកម្ពុជា អាចបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ សម្រាប់ការឈ្នះមេដាយ ជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរបស់ពួកគេ ខណៈក្រុមកីឡាករបាល់ទះលើក្តារជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្ត្រ និងជាលើកដំបូង បើគិតចាប់តាំងពី១៩៨៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម រីឯក្រុមកីឡាករហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធជាប្រវត្តិសាស្ត្រជូនជាតិ ជាលើកដំបូង ក្នុងរយៈពេល៤៩ឆ្នាំផងដែរ។