The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រមាន​លោក​ កឹម សុខា កុំឱ្យ​ជួប​ជាមួយ​អ្នកគាំទ្រ

សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រមាន​លោក​ កឹម សុខា កុំឱ្យ​ជួប​ជាមួយ​អ្នកគាំទ្រ

ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសវនាការលើកទី៤៦ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា បានសម្រេចមិនធ្វើការចាប់ឃុំលោកកឹម សុខា នៅពន្ធនាគារទៅតាមការស្នើសុំរបស់តំណាងអយ្យការនោះឡើយ ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះបានធ្វើការព្រមានប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះ កុំឱ្យធ្វើការជួបជុំជាមួយប្រជាពលរដ្ឋ ឬអ្នកគាំទ្រជាបន្តទៀត ពីព្រោះតុលាការចាត់ទង្វើនេះ ជាសកម្មភាពនយោបាយ។ ខណៈមេធាវីលោកកឹម សុខាបញ្ជាក់ថា សកម្មភាពលោកកឹម សុខា គ្រាន់តែទៅធ្វើបុណ្យទាន ថ្វាយបង្គំព្រះសង្ឃ ជួបប្រជាពលរដ្ឋ គឺជារឿងធម្មតាតែប៉ុណ្ណោះ។