The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រីលើកទឹកចិត្តដល់យុវជនឱ្យដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌពន្ធនាគារ ដែលកំពុងប្រកាសជ្រើសរើសចំនួន ៤០៥ នាក់

មន្ត្រីលើកទឹកចិត្តដល់យុវជនឱ្យដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌពន្ធនាគារ ដែលកំពុងប្រកាសជ្រើសរើសចំនួន ៤០៥ នាក់

មន្រ្ដីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធនាគារលើកទឹកចិត្ដដល់សិស្ស-និស្សិត និងយុវជនឱ្យដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្ដីពន្ធនាគារដែលកំពុងប្រកាសជ្រើសរើសចំនួន ៤០៥ នាក់ដើម្បីចូលបម្រើការងារលើផ្នែកផ្សេងៗនៅតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលយុវនីតិសម្បទារាជធានី-ខេត្ត។ ខណៈសង្គមស៊ីវិលថា មានភាពមិនសមាមាត្ររវាងមន្រ្ដីពន្ធនាគារ ជាមួយនឹងជនជាប់ឃុំ ពោលគឺជនជាប់ឃុំមានចំនួនច្រើន ហើយធៀបនឹងចំនួនមន្រ្ដីមានចំនួនតិច ដែលបង្កផលលំបាកច្រើនទាំងមន្រ្ដី និងជនជាប់ឃុំ។