The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ចំនួន ២ ​ផលិត​មាស​បាន​ជាង ៣,៥​ តោន​នៅ​ប្រទេស​កម្ពុជា​

ក្រុមហ៊ុន​ចំនួន ២ ​ផលិត​មាស​បាន​ជាង ៣,៥​ តោន​នៅ​ប្រទេស​កម្ពុជា​

កម្ពុជាទទួលបានមាស ៣ ៥៦៣ គីឡូក្រាម ស្មើនឹង ២៥២ ដុំមាស គិតត្រឹមដើមខែសីហា ឆ្នាំ ២០២២ ដែលដុំមាសទាំងអស់បានមកពីការចម្រាញ់រ៉ែមាសដោយក្រុមហ៊ុនឯកជន ២ ដែលកំពុងមានប្រតិបត្តិការនៅក្នុងខេត្តមណ្ឌលគិរី និងព្រះវិហារ។ ខណៈអ្នកជំនាញសេដ្ឋកិច្ចថា ការផលិតមាសរបស់ក្រុមហ៊ុនអូស្ត្រាលីមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយចំណូលពីសួយសារនៃអាជីវកម្មរ៉ែមាសនេះ នឹងអាចរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ។