ការបោះឆ្នោតថ្នាក់ក្រោមជាតិ នៅតៃវ៉ាន់ នឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។ អំឡុងពេលនៃការឃោសនា គេសង្កេតឃើញថា គណបក្សប្រជាជនតៃវ៉ាន់ (Taiwan People’s Party) កំពុងមានឈ្មោះបោះសំឡេង និងជាគូប្រជែងដ៏ខ្លាំងមួយ។ ដោយបង្កើតឡើង កាលពីឆ្នាំ ២០១៩ គណបក្សនេះបានក្លាយជាគូប្រជែងដ៏មានឥទ្ធិពលទី៣ នៅក្នុងបរិបទនយោបាយតៃវ៉ាន់។