ប៉ាគីស្ថាន និងប្រទេសជិតខាងឥណ្ឌា កាលពីថ្ងៃអាទិត្យ ១ ខែមករា បានធ្វើការចែករំលែកដោះដូរគ្នានូវបញ្ជីអ្នកទោស និងបញ្ជីទីតាំងនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកតិកាសញ្ញាឆ្នាំ ១៩៨៨ ដែលហាមឃាត់ភាគីទាំង២ មិនឱ្យវាយប្រហារធនធាននុយក្លេអ៊ែររបស់គ្នាទៅវិញទៅមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការពីភាគីទាំង ២។