ជារៀងរាល់ឆ្នាំ គេសង្កេតឃើញថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម មានសិស្សានុសិស្សដែលជាខ្សែស្រឡាយ បានឈប់សម្រាកដើម្បីចូលរួមក្នុងពិធីនេះ ជាមួយគ្នានេះ ក្រសួងអប់រំបញ្ជាក់ជាថ្មីថា គ្រប់សាលារៀនរដ្ឋទាំងអស់ត្រូវបើកដំណើរការសិក្សាជាធម្មតានៅថ្ងៃបុណ្យចូលឆ្នាំចិន រៀតណាម រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែមករា ដោយសារពិធីបុណ្យនេះពុំមែនជាបុណ្យជាតិរបស់កម្ពុជាទេ ដូច្នេះសិស្សនិស្សិតត្រូវទៅរៀនជាធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំចិន។