លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា គណបក្សប្រជាជនកម្ពុជានឹងប្តឹងទៅតុលាការទៀត បើគណបក្សប្រឆាំងមិនដកចេញនូវការលើកឡើងថា គណបក្សកាន់អំណាចគំរាមកំហែងគណបក្សប្រឆាំង។ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា ការប្រកាសព្រមានចាត់វិធានការច្បាប់លើគណបក្សនយោបាយណាដែលហ៊ានរិះគន់គណបក្សប្រជាជនកម្ពុជានេះ គឺជាទង្វើដើរបញ្ច្រាសទិសលទ្ធិប្រជាធិបតេយ្យ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា។