ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ និងបេឡារុស បានសាទរចំពោះទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ ក្នុងអំឡុងពេល កិច្ចពិភាក្សានៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទ ស្របពេលដែលប្រទេសទាំង២ មានជម្លោះយ៉ាងខ្លាំងជាមួយមហាអំណាចលោកខាងលិច រួមទាំងជុំវិញសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនផងដែរ។