«អាកាសារីស៊ត» ជាទីស្នាក់លម្ហែបែបធម្មជាតិព្រៃភ្នំ សាងសង់លើទីទួលជាប់ជ្រលងដ៏ស្អាតក្រៃលែង។ នារដូវវស្សា ទីនេះប្រែក្លាយខ្លួនបីដូចជាឋានសួគ៌ ត្បិតផ្សែងអ័ព្ទសក្បុស នឹងអណ្តែតចុះមកប្រឡែងជាមួយធម្មជាតិ ដែលផ្ទាំងទស្សនីយភាពដ៏ស្អាតអស្ចារ្យនេះ ពិតជាធ្វើឱ្យភ្ញៀវទេសចរ ហាក់មិនចង់ទៅណាឆ្ងាយពីទីនេះឡើយ។