រដ្ឋាភិបាលចិនបានចេញមុខតវ៉ាទៅកាន់សហរដ្ឋអាមេរិកជុំវិញការប្រព្រឹត្តទង្វើមិនគប្បីចំពោះនិស្សិតជនជាតិចិនដែលទៅសិក្សានៅអាមេរិក ដោយអ្នកខ្លះត្រូវបានសាកសួរចម្លើយជាច្រើនម៉ោង អ្នកខ្លះត្រូវទទួលរងការត្រួតពិនិត្យដោយឧបករណ៍អេឡិចត្រូនិក ហើយអ្នកខ្លះទៀតត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិកដោយបង្ខំ។