ក្រោយដំណើរការជិត ៧០ឆ្នាំ ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទដំណើរការទាំងស្រុងនៅខែកក្កដាខាងមុខនេះ។
សាងសង់ឡើងនៅឆ្នាំ១៩៥៦ និងសម្ពោធនៅឆ្នាំ១៩៥៩ ដោយក្រុមហ៊ុនបារាំង និងចំណាយថវិកាសរុបជាង ១៣៤ លានរៀលនាជំនាន់នោះ ព្រលានយន្តហោះនេះមានសំណង់ស្ថាបត្យកម្មតាមទំនើបបំផុតនាសម័យនោះ និងចាត់ទុកថា សំណង់ដ៏ប្រណីតមួយនៅក្នុងតំបន់អាស៊ី។