សមាជិកព្រឹទ្ធសភា លោក Gary Peters និយាយនៅថ្ងៃអង្គារថា លោក ត្រាំ បានប្រើប្រាស់មូលដ្ឋាន ទ័ពជើងទឹក Guantanamo ធ្វើជាទីជម្រកដល់ជនអន្តោប្រវេសន៍ ដែលចំណាយ១០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ សម្រាប់មនុស្សម្នាក់ គឺជាការចាយថវិការដ្ឋដ៏ខ្ជះខ្ជាយ ខណៈ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ អ្នកស្រី Noem អះអាងថា ខ្លួនមិនបានដឹងពីការចំណាយនៅ Guantanamo នោះទេ។