អ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej ចោទមេដឹកនាំកម្ពុជាថា ប្រើប្រាស់ទំនាក់ទំនងតាមបណ្ដាញសង្គមក្នុងគោលបំណងបង្កើនប្រជាប្រិយភាពពីក្នុងចំណោមប្រជាជននិងដើម្បីបំបែកសង្គមនៃប្រទេសទាំងពីរ។ លោកប្រើពាក្យធ្ងន់ៗថា ការធ្វើបែបនេះ «បង្ហាញពីការមិនគោរពចំពោះគោលការណ៍នៃអ្នកជិតខាងល្អ ហើយមិនគួរទទួលបានការជឿទុកចិត្ត និងការគោរពពីសហគមន៍អន្តរជាតិទេ»។