ស្ថិតនៅក្នុងក្រុងសៀមរាប សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី តាំងបង្ហាញសម្លៀកបំពាក់ ហូល ផាមួង ប្រពៃណីបុរាណខ្មែរ។ សារមន្ទីរនេះបើកចាប់ពីថ្ងៃពុធដល់ថ្ងៃចន្ទ សម្រាប់ភ្ញៀវបរទេសចូលទស្សនាតម្លៃបីដុល្លារ និងភ្ញៀវខ្មែរតម្លៃមួយពាន់រៀល។ ក្មេងៗអាយុក្រោម១២ឆ្នាំមិនគិតថ្លៃ។