ព្រឹទ្ធាចារ្យក្រមាមាសគុនល្បុកតោ សាន គឹមស៊ា បានរួមចំណែកដ៏ច្រើនក្នុងការនាំយកគុនល្បុក្កតោ ទៅចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិនៅឆ្នាំ២០២២។ មរណភាពរបស់លោក គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយ ខណៈដែលលោកប្រហែលជា មិនទាន់បានផ្ទេរចំណេះដឹងទាំងអស់នៃផ្នែកល្បុក្កតោនេះ ទៅមនុស្សជំនាក់ក្រោយ។