ភ្ញៀវទេសចរចូលកម្សាន្តក្នុងសួនរុក្ខជាតិអង្គររាប់រយនាក់ក្នុងមួយថ្ងៃ ដោយមានទាំងការទស្សនា និងសិក្សាស្រាវជ្រាវលើរុក្ខជាតិនានា ដែលទីនេះ មានរុក្ខជាតិតូចធំរហូតដល់ខ្ទង់ម៉ឺនប្រភេទ។ នេះបើតាមការបញ្ជាក់ពី លោក មាឃ បូរ៉ា ប្រធានគ្រប់គ្រងសួនរុក្ខជាតិអង្គរ។