ក្រោយពីបានចំណាយពេលវេលាអស់ជិត ៤ ទសវត្សរ៍ដើម្បីសិក្សារៀនសូត្រនៅប្រទេសបារាំង និងសហរដ្ឋអាមេរិករហូតបានក្លាយជាសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យចំនួនបីនៅកម្ពុជាជាអ្នកនិពន្ធសៀវភៅចំនួន ៣ ក្បាល និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្ដិភាព (CICP) ក៏ដូចជាបានប្រឡូកនៅក្នុងឆាកនយោបាយកម្ពុជាជាច្រើនឆ្នាំផងនោះសាស្រ្ដាចារ្យលោក ពូ សុវចនា បានសម្ដែងពីការខកចិត្តខ្លះដោយទទួលស្គាល់ថាលោកមិនអាចជួយផ្លាស់ប្ដូរសង្គមខ្មែរជាវិជ្ជមានតាមរយៈនយោបាយបាននោះទេ។ហេតុដូចនេះលោកបានជ្រើសយកជម្រើសផ្សេងដែលមានប្រសិទ្ធភាពជាងក្នុងការផ្លាស់ប្ដូរសង្គមខ្មែរយើងតាមរយៈ“ពង្រឹងគុណភាពអប់រំ”៕