ក្រុង​ម៉ា​ឌ្រីដ: Barcelona និង Sevilla នឹង​ដឹង​​ថា ភាព​​ជោគ​ជ័យ​ក្នុង​​​រដូវកាល​រៀង​ៗខ្លួន​របស់​ពួក​គេ​​កំពុង​តែ​​ស្ថិត​នៅ​ចំពោះ​មុខ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​ពាន Copa del Rey វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍​នេះ​។

ពាន​នេះ បាន​ក្លាយ​ជា​​បាន​អា​ទិ​ភាព​ទី​ ៣​​ ក្នុង​បញ្ជី​ផែន​ការ​របស់​ក្រុម Barcelona កាល​ពី​ ១​ ខែមុន ប៉ុន្តែ ការ​​រង​បរា​ជ័យ​ដ៏មិន​នឹក​ស្មាន​ដល់​ក្នុង​ក្រប​ខ័ណ្ឌ Champions League ក្រោមស្នា​ដៃក្រុម Roma បាន​ផ្លាស់ប្តូរ​ផែន​ការ​របស់​ពួក​គេ​​តែម្តង​។

ជា​មួយ​នឹង​ការមិនស្គាល់​ចាញ់​សោះ​ក្នុង​ក្រប​ខ័ណ្ឌ La Liga និង​កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈ្នះ​ពាន​នេះ​ ការ​ឈ្នះ​ពាន​ក្នុង​ស្រុក​ ២ ​ក្នុង​រដូវ​កាល​តែ​មួយ ប្រហែល​ជាមិន​គ្រប់​គ្រាន់​ក្នុង​ការ​លុប​ចោល​ការ​ខក​ចិត្ត​ផ្សេង​ៗ​ក្រោមស្នា​ដៃក្រុម Rome ឡើយ ជា​ពិសេស​ប្រសិន​បើ​ក្រុម​ជា​គូ​ប្រជែង Real Madrid បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ជាលើក​ទី ​៣ ​របស់​ពួក​គេ​ជាប់​ៗ​គ្នា​។

ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល Philippe Coutinho របស់​ក្រុម Barca បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ខ្ញុំ​រស់​នៅ​ជាមួយ​នឹង​​​ការថប់​អារម្មណ៍​តិច​តួច​ប៉ុណ្ណោះ​។ ប៉ុន្តែ វា​ពិត​ជា​ពេល​វេលា​ដ៏​សំខាន់ និង​រីក​រាយ​មួយ ក្នុង​ការ​លេង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្នុង​រយៈពេល​ត្រឹម​តែ​២ ឬ​៣​ខែ ក្រោយពី​​ចូល​រួម​ជាមួយ​នឹងក្លិប​នេះ​»​។

ការ​រង​បរា​ជ័យ​ដ៏​មិន​នឹកស្មាន​ដល់​មួយ​ផ្សេង​ទៀត​នៅ​ចុង​សប្តាហ៍នេះ នឹង​ពិត​ជា​​ដោះ​ស្រាយ​​ភាព​ស្រពេច​ស្រពិល​ផ្សេង​ៗ បើ​ទោះ​បី​វា​ហាក់​ដូច​ជា​ចម្លែក​ក្នុង​ការ​ប្រកាស​ថា ក្រុម​មួយ​កំពុង​តែ​ស្ថិ​ត​ក្រោមសម្ពាធ ក្នុង​រយៈពេល ​៦ ​ថ្ងៃ ក្រោយពី​ពួក​គេ​បាន​​បង្កើត​ឲ្យ​មាន​​កំណត់ត្រា​​មិន​ស្គាល់​ចាញ់​ដ៏​យូរ​អង្វែង​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្រប​ខ័ណ្ឌ La Liga​។

ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​​​នៅ​ម៉ោង​ ២:៣០ ទៀប​ភ្លឺ​៕ IS

ខ្សែ​បម្រើ​អេ​ស្ប៉ាញ Jesus Navas (ឆ្វេង) របស់​ក្រុម Sevilla ដណ្តើម​បាល់​ជា​មួយ​នឹង​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​បារាំង Samuel Umtiti របស់​ក្រុម Barcelona​។ AFP