ក្រុងមុយនិច៖ លោក Jose Mourinho សង្ឃឹមថា ក្លិប Spurs នឹងមានឱកាសប៉ះគ្នាម្ដងទៀត ជាមួយក្រុម Bayern Munich ក្នុង «ប្រកួតសមរម្យ» មួយក្នុងក្របខ័ណ្ឌ Champions League។
ក្រុម Bayern បានឈ្នះក្រុម Spurs ៣-១ នៅទីក្រុងមុយនិចពីថ្ងៃពុធ ដើម្បីបញ្ចប់យុទ្ធនាការល្អបំផុតមួយនៅក្នុងពូល B។ លោក Mourinho បានប្រាប់សន្និសីទកាសែតថា៖ «បំណងរបស់ខ្ញុំ គឺចង់ប្រកួតគ្នាម្ដងទៀត ដែលវាអាចកើតឡើងនៅវគ្គ ១៦ ក្រុមចុងក្រោយ ឬវគ្គ ៨ ក្រុមចុងក្រោយ ប៉ុន្តែមិនអាចជួបគ្នានៅជុំបន្ទាប់បានទេ»។
គ្រូបង្វឹកក្លិប Spurs រូបនេះបានបន្ថែមថា៖ «បំណងខ្ញុំ គឺត្រឡប់មកទីនេះសម្រាប់ការប្រកួតសមរម្យណាមួយ ដែលយើងទាំងអស់គ្នាចូលចិត្ត»៕ AFP/SN