ក្រុង​មី​ឡាន: ក្រុម Roma បាន​​កម្តៅ​សាច់​ដុំ​សម្រាប់​ការ​ប្រកួ​ត​ក្រប​ខ័ណ្ឌ Champions League នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ ជា​មួយ​នឹងក្រុម Liverpool តាម​រយៈ​ការ​យកឈ្នះ​លើ​ក្រុម SPAL ដោយ​ងាយ​ក្នុង​លទ្ធ​ផល ៣-០ កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ ក្តី​សង្ឃឹម​នៃ​ការ​ប្រជែង​យក​កៅ​អីក្នុង​ក្រប​ខ័ណ្ឌ Europa league របស់ AC Milan បាន​ជួប​ការ​ខក​ចិត្ត ក្រោយពី​ការ​រង​បរា​ជ័យ​ដ៏មិន​នឹកស្មាន​ដល់ ១-០ ក្រោម​ស្នា​ដៃក្រុម​បាត​តារាង Benevento​។

ក្រុម Benevento ដណ្តើម​បាន​ពិន្ទុ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Serie A ជាលើក​ទី​១​របស់​ពួក​គេ កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន ក្នុង​ទីក្រុង Naples ក្នុង​ការ​ប្រកួត​ជាលើក​ទី​១​​របស់​លោក Gennaro Gattuso ក្នុង​នាម​ជា​គ្រូបង្វឹក​​របស់​ក្រុម AC Milan នៅ​ពេល​ដែល​អ្នក​ចាំ​ទី Alberto Brignoli បាន​រក​គ្រាប់​បាល់​តាម​​ស្មើ​នៅ​ជិត​​បញ្ចប់​ការ​ប្រកួត​។

ប៉ុន្តែ ការ​រង​បរា​ជ័យ​​កាល​ពី​ថ្ងៃ​សៅរ៍ នា​​កីឡដ្ឋាន San Siro ពិត​ជា​ផ្តល់​នូវ​ការ​​អា​ម៉ាស់​មុខ​ខ្លាំង​ជាង​មុន​សម្រាប់​អតីត​ក្រុម​យក​ប្រចាំ​ទ្វីប​អឺ​រ៉ុប​មួយ​នេះ ដែល​​ចំណាត់​ថ្នាក់​លេខ​៦​ និង​កៅអី​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌ Europa League របស់​ពួក​​គេ​កំពុង​តែ​ស្ថិត​ក្រោម​ការ​គំ​រាម​។

លោក Gattuso បាន​និយាយ​ទាំង​ខឹង​សម្បា​ថា៖ «នៅ​ពេល​ដែល​អ្នក​លេង​ដោយ​គ្មាន​ព្រលឹង អ្នក​ទទួល​ការ​​អា​ម៉ាស់​មុខ​បែបនេះ​។ យើង​ត្រូវ​តែ​សុំ​អភ័យ​ទោស​ទៅកាន់​អ្នក​គាំទ្រ ពីព្រោះ​យើង​​ពាក់​អាវ​ដ៏​មាន​កិត្យា​នុ​ភាព ហើយ​យើង​មិន​អាច​ជួប​ភាព​អា​ម៉ាស់​បែប​នេះ​ឡើយ​»​៕ IS

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ី​តាលី Stephan El Shaarawy (កណ្តាល) របស់​ក្រុម Roma ព្យា​​យាម​ស៊ុត​បាល់​​ក្រោម​សម្ពាធ​ពី​​​កីឡាករ​នៃក្រុម SPAL​។ AFP