ក្រុង​ឡុងដ៍៖ គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate គ្រោង​នឹង​ឲ្យ​​កីឡាករ Raheem Sterling ចូល​​លេង​វិញ​សម្រាប់​វគ្គ​​ជម្រុះ​ Euro 2020 នៅ​ពេល​ប្រកួត​នឹង​​ក្រុម​ជម្រើស​ជាតិ​កូសូវ៉ូ​នៅ​ថ្ងៃ​អាទិត្យ​ក្រោយ​ពី​រូប​គេ​បាន​ប៉ះ​ទង្គិច​គ្នា​នឹង​​កីឡាករ​ Joe Gomez។​

ខ្សែ​ប្រយុទ្ធ​ Sterling មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​ម៉ុងតេណេហ្រ្គោ ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​​កីឡដ្ឋាន​ Wembley ​ទេ​ដោយសារ​ជាប់​​ពិន័យ​ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ Gomez ​។​​

កីឡាករ​ទាំង ​២ ​នាក់​នេះ ​បាន​ប៉ះ​ទង្គិច​គ្នា​​ក្នុង​​ប្រកួត​ Premier League ពី​ថ្ងៃ​អាទិត្យ​រវាង​ក្រុម​ Man City និង​ក្លិប Liverpool។​ ​កីឡាករ​ Sterling គ្រោង​នឹង​បង្ហាញ​ខ្លួន​លើក​ទី ​១ ០០០ ​សម្រាប់​ជម្រើស​ជាតិ​នៅ​ពេល​ខាង​មុខ​នេះ​៕ SN