អាមេរិក៖ កីឡាករ​វាយ​កូន​បាល់​ Bob Bryan និង​​ Mike Bryan បាន​និយាយ​ពី​ថ្ងៃ​ពុធ​ថា ពួក​គេ​​នឹង​ចូល​និវត្តន៍​នៅ​ចុង​រដូវ​កាល​ឆ្នាំ ​២០២០ ​ដើម្បី​បញ្ចប់​អាជីព​ដ៏​ជោគជ័យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​វាយ​កូន​បាល់​។​

កូន​ភ្លោះ​អាយុ ​៤១ ​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា ពួក​គេ​គ្រោង​នឹង​ព្យួរ​ដង​រ៉ាកែត​របស់​ខ្លួន​ក្រោយ​ពី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ US Open នៅ​ឆ្នាំ​ក្រោយ​ ​ដែល​ពួក​គេ​បាន​ឈ្នះ​ជា​ម្ចាស់​ជើងឯក​ Grand Slam នៅ​ឆ្នាំ ​១៩៩៥​។​

តាំង​ពី​​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ Slam នោះ​​មក​ ត្រកូល​ Bryan ទាំង ​២ នាក់​​នេះ ​បាន​ឈ្នះ​ពាន​រង្វាន់​​​ចំនួន​ ១១៨​ លើក ​រួម​ទាំង​ពាន​រង្វាន់​ Grand Slam ១៦ ​លើក​ ហើយ​ពួក​គេ​ក៏​បាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​នៅ​ទីក្រុង​ឡុងដ៍​ក្នុង​ឆ្នាំ ​២០១២ ​ផង​ដែរ​។​​

កីឡាករ​ Bob Bryan បាន​និយាយ​ថា៖ «​យើង​បាន​សម្រេច​ចិត្ត​ថា វា​ជា​ការ​​ល្អ​បំផុត ​ដែល​យើង​​ត្រូវ​សម្រាក​ចិត្ត​​ដើម្បី​ពង្រឹង​រាង​កាយ​យើង​ត្រៀម​សម្រាប់​ការ​ប្រកួត​​ឆ្នាំ ​២០២០​ ជា​រដូវ​កាល​​ចុង​ក្រោយ​នៅ​​ក្នុង​ការ​ប្រកួត​ ATP Tour»៕ AFP/SN