ក្រុង​ឡុងដ៍: លោក United manager Jose Mourinho អ្នក​កាត់​ការ​ទូទៅ​របស់​ក្រុម Manchester United ជឿ​ជាក់​ថា ការ​រិះ​គន់​ផ្សេង​ៗ​ទៅ​លើ​ក្រុមរ​បស់​លោក​នៅ​រដូវ​កាល​នេះ បាន​ក្លាយ​ជា​រឿង​អយុត្តិ​ធម៌ ក្រោយពី​​ពួក​គេ​បាន​វាយ​បក​ដេញ​តាម​ពី​ក្រោយ​​ដើម្បី​ផ្តួល​ក្រុម Tottenham Hotspur ក្នុង​លទ្ធ​ផល ២-១ និង​ឈាន​​ទៅ​ដណ្តើម​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​២០ នា​កីឡដ្ឋាន Wembley កាល​ពី​ថ្ងៃ​សៅរ៍​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​ខ្សែ​បម្រើ Alexis Sanchez និង Ander Herrera បាន​លុប​ចោល​គ្រាប់​បាល់​បើក​ឆាក​របស់​ខ្សែ​បម្រើ Dele Alli ដើម្បី​ជួយ​ឲ្យ​ក្រុម Man United ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​៣​ក្នុង​រយៈ​ពេល​តិច​ជាង​៣​​ឆ្នាំ ក្រោម​ការ​ដឹក​នាំ​របស់​លោក Mourinho ក្រោយ​ពី​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Europa League និង League Cup កាល​ពី​រដូវ​កាល​មុន​។

ការ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ២-២ របស់​ក្រុម Liverpool នៅ​លើ​ទឹក​ដីក្រុម West Brom ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ក៏​មាន​​ន័យ​ថា Man United ត្រូវ​តែ​ត្រឹម​តែ​៧ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ការប្រកួត​លីក​៤​លើក​ដែល​នៅ​សល់​របស់​ពួក​គេ ដើម្បី​បញ្ចប់​ដោយ​​ការ​ឈរ​លេខ​២​ បន្ទាប់​ពីក្រុម​ម្ចាស់​ជើង​ឯក Manchester City​។

លោក Mourinho បាន​ឲ្យ​ដឹង​ថា៖ «យើង​គួរ​តែ​​សួរ​ខ្លួន​យើង​​ថា តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​រិះ​គន់​ជាច្រើន​មក​លើ​យើងបែប​នេះ​? យើង​អាច​បញ្ចប់​​​ដោយ​ការ​ឈរ​លេខ​២​​ជាមួយ​នឹង​រក​បាន​៧ពិន្ទុ​បន្ថែម​​ទៀត​។ ការ​ធ្វើ​បាន​បែប​នោះ​ជា​មួយ​នឹង​រាល់​ក្រុម​ដ៏អស្ចារ្យ​ទាំង​អស់​ដែល​យើង​ត្រូវ​ជួប​ នឹង​ក្លាយ​ជា​សមិទ្ធផល​មួយ​សម្រាប់​ក្លិប​មួយ​ដែល​មិន​អាច​ធ្វើ​បាន​​ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ​»​៕ IS

ខ្សែ​​ការ​ពារ​អន្តរ​ជាតិ​អង់​គ្លេស Eric Dier (ឆ្វេង) របស់ Tottenham ដណ្តើម​បាល់​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ីលី Alexis Sanchez របស់ Man Utd​។ AFP