ប្រធានអង្គភាពកីឡាជាន់ខ្ពស់របស់កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារបានសុំការអភ័យទោសសម្រាប់ករណីបំពាន ផ្លូវភេទរវាងអត្តពលិកវ័យក្មេង និងគ្រូបង្វឹករបស់ពួកគេហើយបានសន្យាថានឹងដាក់ពិន័យព្យួរអស់មួយជីវិតលើអ្នកប្រព្រឹត្តល្មើស។
ការចាត់វិធានការនេះកើតឡើងក្រោយពីម្ចាស់មេដាយមាសអូឡាំពិក ២ សម័យកាល Shim Suk-hee បានចោទប្រកាន់អតីតគ្រូបង្វឹករបស់លោកកាលពីសប្តាហ៍មុនពីបទរំលោភ និងបំពានផ្លូវភេទលើរូបនាងជាច្រើនលើកច្រើនសាដែលនាំឲ្យជនរងគ្រោះផ្សេងទៀត ហ៊ានចេញមុខតវ៉ា។
លោក Lee Kee-heung ប្រធានគណៈកម្មាធិការអូឡាំពិក និងកីឡាកូរ៉េបានសុំអភ័យទោសសម្រាប់កំហុសជាប្រព័ន្ធនេះដែលមិនអាចការពារការប្រព្រឹត្តល្មើសម្តងហើយម្តងទៀត។ លោក Lee បានឲ្យដឹងថា៖ «ខ្ញុំពិនិត្យលើគ្រូបង្វឹកនានាដែលព្យាយាមរៀបចំអនាគតអត្តពលិករបស់យើង និងប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីប្រព្រឹត្តសកម្មភាពមិនយុត្តិធម៌»៕ IS