ភ្នំពេញៈ ដោយធ្លាប់បានឆ្លងកាត់បទពិសោធផ្ទាល់ខ្លួនច្រើនឆ្នាំមក្នាះក៏មើលឃើញនូវកង្វះខាតផ្នែកសិល្បៈអាជីពជាឌីជេស្រីជាតិខ្មែរ ទើបជំរុញឲ្យឌីជេ ខេក ខិតខំបំផុសបំផុលឲ្យមានការរៀបចំជាកម្មវិធីប្រកួតប្រជែងឈ្មោះ Cloud DJ Idol លើកដំបូង ក្នុងគោលបំណងចម្រាញ់រកឌីជេស្រីខ្មែរដែលមានជំនាញ។
លោកោក ឌីខេក ខេក ដែលប្រិយមិត្តស្គាល់ច្បាស់ដំបូងតាមរយៈការស្តាប់កម្មវិធីផ្សាយផ្ទាល់នៃវិទ្យុអេហ្វអឹម ៩៧,៥ និងធ្លាប់បង្ហាញមុខតាមប៉ុស្តិ៍ទូរទស្សន៍ខ្មែរលេខ ៩ នោះ បង្ហើបប្រាប់ពីគោលបំណងនៃការបង្កើតកម្មវិធី Cloud DJ Idol រដូវកាលទី ១ ដែលទើបបានបញ្ចប់កាលពីសប្តាហ៍មុនដែរថា៖ «ដោយសារអាជីពជាឌីជេស្រីនៅស្រុកខ្មែរយើងពុំទាន់មានអ្នកជំនាញនៅឡើយ ទើបជំរុញឲ្យមានកម្ម-វិធីនេះឡើង ខណៈឃើញថា មាននៅតែមានវត្តមាននានាច្រើន តែមានវត្តមានឌីជេស្រីៗ ដែលជាជនបរទេសតែប៉ុណ្ណោះយើងក៏មានលក្ខខណ្ឌសំខាន់ៗនៅក្នុងបៀបនៃការវិនិច្ឆ័យលើលក្ខណសម្បត្តិផ្តល់ការវាយតម្លៃជ្រើសរើសបេក្ខនារីចូលរួមប្រកួតកម្ម្មវិធីនេះផងដែរ»។
ឌីជេ ខេក បន្តថា៖ «យើងមានមូលដ្ឋានយ៉ាងសំខាន់ៗសម្រាប់វាយតម្លៃនេះដែរ គឺចំណុចទី ១ ការផ្តោតទៅលើការស្លរបៀបនៃការនិយាយស្តី ចំណុចទី ២ របៀបនៃការនិយាយស្តី ចំណុចទី ៣ ការមិចភ្លេង (mixedmusic) និងចំណុចទី ៤ ការប្រើកាយវិការមានភាពទាក់ទាញអារម្មណ៍ទស្សនិកជន ហើយតាមរយៈកម្មវិធី Cloud DJ Idol យើងនឹងអាចរកបាននូវធនធានឌីជេស្រីខ្មែរ សម្រាប់តម្រូវតាមទីផ្សារការងារផ្នែកឌីជេនេះជាមិនខាននោះឡើយ»។
មិនតែប៉ុណ្ណោះឌីជេខេកេក ក៏មានការស្វាគមន៍ចំពោះក្រុមស្ត្រី ដែលមានកចាប់យកអាជីពជាឌីជេជាជីពជាឌីជដោយគ្រាន់តែចំណាយពេលមកកាន់ស្ទូទូឌីយោឌីយោយោ របស់ក្រុមឌីជេយើង មានឈ្មោះថា Dj Stations Pubដែលមានទីតាំងស្ថិតនៅខាងក្រោយស្ថានទូតរុស្ស៊ី ហើយក៏មានការធានាថា ពេលរៀនចេះចប់នឹងរកការងារឲ្យធ្វើបានជាមួយនឹងអាជីពនេះ។
លោក ឌីជេ ខេក បង្ហើបប្រាប់ថា៖ «ហើយខ្ញុំក៏ចង់ជួយបណ្តុះបណ្តាល ដោយឥតគិតថ្លៃឈ្នួលផងដែរ ដល់ក្រុមស្ត្រីខ្មែរ ដែលមានចំណូលចិត្តជំនាញអាជីពឌីជេនេះ ប្រសិនបើពួកគាត់ចាប់អារម្មណ៍នោះ ។ ក្រោយពីបានរៀនចេះចប់ខាងយើងក៏អាចធានាបានថានឹ។រកកន្លែងធ្វើការឲ្យបានទៀតផង»។
ទោះបីជាយ៉ាងណា ការចាប់អាជីពជាឌីជេនេះ សម្រាប់ស្ត្រីខ្មែរ ហាក់ដូចជា មានឧបសគ្គជាទំនៀមទម្លាប់ប្រពៃណីផងដែរ ដោយសារសង្គមខ្មែរនៅពុំទាន់អាចទទួលយកទាំងស្រុងបាននៅឡើយនោះ។
ឌីជេ ខេក ក៏បានបញ្ជាក់ថា៖ «តាមរយៈកម្មវិធី Cloud DJ Idol យើងសង្កេតឃើញថា រាងនៅខ្សត់បេក្ខនារីមកចូលរួមនៅឡើយ ដោយសារតែមានរនាំងប្រពៃណីខ្មែរយើង ដែលជាឧបសគ្គផងដែរ។ អ្នកសង្ឃឹមដែលមានចំណូលចិត្តផ្នែកឌីជេនេះ នៅតែមាន ហើយចង់អភិវឌ្ឍខ្លួនឲ្យក្លាយទៅជាអ្នកអាជីពនោះ យើងនៅចាំស្វាគមន៍ជួយបណ្តុះបណ្តាល ដែលមានក្រុមឌីជេទាំងជាតិខ្មែរ និងទាំងឌីជេបរទេសជំនាញៗតែម្តង គឺថាពួកយើងនឹងមិនគិតកម្រៃថ្លៃឈ្នួលនោះទេ សម្រាប់ការរៀនជាឌីជេនេះ»៕