ក្រុងឡាអេ: ក្រុង​អាំ​ស្ទែរ​ដាំ ត្រៀម​ទប់ស្កាត់​ភ្ញៀវទេសចរ​ហូរ​ចូល​ដូច​ទឹក​បាក់​ទំនប់​មក​លេង​ក្រុង​នេះ​ច្រើន​ពេក រហូត​ដល់​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ស្នើសុំ​ចាត់​វិធានការ​តឹង​រ៉ឹង និង​គ្រោង​បង្កើន​ពន្ធ​ទេសចរណ៍​បន្ថែម​ទៀត។

ភ្ញៀវទេសចរ​ប្រមាណ ១៨ លាន​នាក់ បាន​មកលេង​ក្រុង​អាំស្ទែរដាំ របស់​ហូឡង់ រៀង​រាល់​ឆ្នាំ​ដែល​លើស​ចំនួន​ប្រជាជន​ហូឡង់​សរុប​ទៅ​ទៀត ហើយ​ពលរដ្ឋ​កាន់​តែ​ជ្រក់​ជ្រេញ​នឹង​វត្ដមាន​ជន​បរទេស​នេះ​ណាស់។

ស្ថិតក្រោម​គម្រោង «ស្វែងរក​តុល្យភាព​ថ្មី» ចាប់ពី​ឆ្នាំ ២០១៩ ពន្ធ​លើ​វិស័យ​ទេសចរណ៍​នឹង​កើន​ឡើង​ដល់ ៧ ភាគរយ ខណៈ​ទីក្រុង​អាំស្ទែរដាំ ក៏​នឹង​ស្វែងរក​វិធី​កាត់​ចំនួន​បន្ទប់​សណ្ឋាគារ​ព្រមទាំង​ការ​ដាក់​បម្រាម​ថ្មី កំណត់​រយៈពេល​មិន​លើ ៣០ ថ្ងៃ សម្រាប់​ការ​ជួល​ផ្ទះ​ឯកជន​តាមរយៈ​ការ​កក់​តាម​វេបសាយ​អនឡាញ​យក្ស Airbnb ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ៕