ក្រុងតូក្យូ៖ តើជារូបមន្ដបន្លែ អ៊ូម៉ាមិ ឬជាសារធាតុពុល? ប្រហែលជាវាមកពីសារធាតុខ្លះដែលចម្រូងចម្រាស ដូចជា ប៊ីចេង តែអ្នកវិទ្យាសាស្ដ្រភាគច្រើននិយាយថា វាមានសុវត្ថិភាព ហើយពេលនេះ ក្រុមហ៊ុនជប៉ុនមួយកំពុងព្យាយាមបង្កើនកេរ្ដិ៍ឈ្មោះឡើងវិញ។
ភាគច្រើនក្នុងពិភពលោក ប៊ីចេងត្រូវបានជឿថា ជាគ្រឿងផ្សំរសជាតិអាហារពេញនិយម។ វាត្រូវបានប្រើក្នុងឆ្នាំងស៊ុប និងដំឡូងបារាំងស្រួយ និងគ្រប់មុខម្ហូបរហូតដល់ញ៉ាំ ដោយបន្ថែមរសជាតិអាហារដែលសំដៅលើ អ៊ូម៉ាមិ ឬ (រសជាតិទី ៥)។
វាត្រូវបានកែច្នៃនៅក្នុងទម្រង់ពាណិជ្ជកម្មនៅជប៉ុនដោយលោក Kikunae Ikeda ដែលបង្កើតក្រុមហ៊ុន Ajinomoto លក់ប៊ីចេងទាំងនៅក្នុងស្រុក និងសាកលលោក។
នៅរោងចក្រ Ajinomoto ខាងក្រៅក្រុងតូក្យូភ្ញៀវចូលរួមកម្មសិក្សា ដែលពួកគេតេស្ដស៊ុបមីសួដោយប្រើ និងមិនប្រើប៊ីចេង ក៏ដូចជាថតរូបសែលហ្វ៊ីជាមួយនិមិត្តរូប AjiPanda ពណ៌ស និងក្រហម។
ប៉ុន្ដែប្រជាជនមួយចំនួនបានចាត់ទុកប៊ីចេងជាសារធាតុឥតប្រយោជន៍ ដោយសារព័ត៌មានខ្លះហៅថា «គ្រឿងផ្សំមរណៈ» ហើយពលរដ្ឋបានរាយការណ៍ពីលទ្ធផលអវិជ្ជមានរបស់វា ដូចជា អាការឈឺក្បាល បែកញើស និងរោលរមាស់។
ក្នុងលិខិតឆ្នាំ ១៩៦៨ ចុះក្នុងព្រឹត្ដិបត្រវេជ្ជសាស្ដ្រ ញូវអង់គ្លេសវេជ្ជបណ្ឌិតចិន-អាមេរិក រ៉ូប៊ឺត ហូមេន ក្វក បានរៀបរាប់អំពីអាការដែលលោកបានកើតលើខ្លួនឯង ខណៈទទួលទានអាហារនៅភោជនីយដ្ឋានចិនក្នុងទឹកដីអាមេរិក រួមទាំងមានបញ្ហាចុករួយកញ្ចឹងក ខ្សោយល្ហិតល្ហៃ និងញ័រទ្រូង។
លិខិតត្រូវបានបន្ទរដោយបណ្ដាញផ្សព្វផ្សាយ និងបានបង្កការភ្ញាក់ផ្អើលដល់មហាជន ដែលបង្កើតបានការយល់ឃើញថា ប៊ីចេងជាសារធាតុមិនស្ទួយសុខុមាលភាព។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានចាត់ទុក ប៊ីចឹង «ជាសារធាតុសុវត្ថិភាពជាទូទៅ» មិនខុសពីអំបិល ស្ករពោត ឬកាហ្វេអ៊ីនទេ។ អាជ្ញាធរនៅតំបន់អឺរ៉ុប អូស្ដ្រាលី និងកន្លែងដទៃទៀតក៏បានចាត់ទុកវាជាសារធាតុអាចទទួលទានប្រកបដោយសុវត្ថិភាព។
លោក Guoyao Wu សាស្ដ្រាចារ្យវិទ្យាសាស្ដ្រសត្វ មកពីសាកលវិទ្យាល័យ Texas A&M ដែលសិក្សាអំពីប៊ីចឹងបានប្រាប់ AFP ថា៖ «សេចក្ដីបញ្ជាក់ ដែលការទទួលទានប៊ីចេងក្នុងចំណីអាហារបង្កជា «អាការញៀនចូលភោជនីយដ្ឋានចិន» លើមនុស្សមិនត្រូវបានរកឃើញទេ»។
ការពិសោធមួយចំនួនលើកឡើងថា ប៊ីចេងមានគ្រោះថ្នាក់ដោយការទទួលទានច្រើនហួស ឬចាក់បញ្ចូលផ្ទាល់ចូលសាច់ដុំ ឬកោសិកាខួរក្បាល។
លោក Wu បន្ដថា៖ «ការពិសោធបែបវិទ្យាសាស្ដ្រដ៏ ត្រឹមត្រូវមិនទាន់បង្ហាញពីប្រសិទ្ធភាពអវិជ្ជមាននៃប៊ីចេងលើមនុស្ស ឬសត្វឡើយ»។
នោះជាសារ Ajinomoto ដែលបង្កើនចំណូល ១០ លានដុល្លារ រយៈពេល ៣ ឆ្នាំ។
Tia M. Rains ដែលដឹកនាំយុទ្ធនាការ Ajinomoto ថា៖ «វាជាគ្រឿងផ្សំអាហារសុវត្ថិភាពនោះទេ»៕ AFP/HR