ក្រុងតូក្យូ: ឈីហ្ស៊ូកា អូអេ និង យ៉ូកុ អូហ្គាវ៉ា បានរួមរស់ជាមួយគ្នា ២៥ ឆ្នាំតែពេលពួកគេដាក់ពាក្យសុំសំបុត្រអេតាស៊ីវិលនៅសាលក្រុងតូក្យូ ស្រាប់តែត្រូវអាជ្ញាធរបដិសេធ។
អ្នកស្រី អូហ្គាវ៉ា ដែលឈរក្រៅអគារក្នុងសង្កាត់ណាកាណុភាគខាងលិចក្រុងតូក្យូបាននិយាយថា៖ «គេប្រាប់យើងថា ពួកគេមិនអាចទទួលយកការស្នើសុំលិខិតអាពាហ៍ពិពាហ៍ឡើយ ពីព្រោះយើងគឺជាស្រីទាំង ២ នាក់ ។យើងឃើញថាមានគូស្នេហ៍ភេទដូចគ្នាជាច្រើនដែលអាចទទួលបាននូវសំបុត្រអេតាស៊ីវិលនេះ»។
ពេលនេះគូស្នេហ៍ទាំងពីរគ្រោងវិធានការផ្លូវច្បាប់។ ជាមួយគូស្នេហ៍ភេទដូចគ្នា ១២ គូទៀតពួកគេដាក់ពាក្យប្ដឹងនៅថ្ងៃទិវានៃក្ដីស្រឡាញ់នេះដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នារបស់ពួកគេ។
គូស្នេហ៍ស្ដ្រី និងស្រី ៥ គូ និងគូស្នេហ៍ប្រុស និងប្រុស ៨ គូ ក៏នឹងដាក់ពាក្យបណ្ដឹងនៅទូទាំងប្រទេសដោយទាមទារសំណងខូចខាត ១ លានយ៉េន (៩០០០ ដុល្លារ) សម្រាប់ម្នាក់ដែលពួកគេត្រូវបានបដិសេធប្រើសិទ្ធិស្របច្បាប់ក្នុងនាមជាគូស្នេហ៍ភេទដូចគ្នា។
ប្រវត្តិសាស្ត្រក៏មានអ្នកចម្បាំងសាមូរ៉ៃស្រឡាញ់ប្រុស ហើយការស្ទង់មតិកាលពីខែមករាបានរកឃើញថាពលរដ្ឋជប៉ុនជិត ៨០ ភាគរយគាំទ្រភេទដូចគ្នារៀបការ៕ HR