ក្រុងឡុងដ៍៖ ប្រជាកសិករ​នៅ​ចក្រ​ភព​អង់គ្លេស បាន​ព្រមាន​កាលពីសប្ដាហ៍​មុន ពី​​លទ្ធភាព​អាច​ខ្វះ​ខ្ទឹម​លីក​ (ខ្ទឹមធំ) ដែល​ជា​បន្លែ​ពេញ​និយម​របស់​ពលរដ្ឋ​វែល ដោយសារ​តែ​ប្រទេស​នេះ​ត្រៀម​ប្រារឰ​បុណ្យ​ជាតិ។

ពិធី​បុណ្យ St David''s Day ដែល​ចំ​ថ្ងៃ​ចន្ទ​នា​ឆ្នាំ​នេះ ជា​ទិវា​អបអរ​សម្រាប់​ពលរដ្ឋ​វែល ដែល​រមែង​ប្រើ​ប្រាស់​បន្លែ​លីក​ជា​អាហារ​ប្រពៃណី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

ប៉ុន្ដែ​ដំណាំ​រដូវ​រងារ​នេះ មាន​ទិន្នផល​ផ្គត់​ផ្គង់​រយៈ​ពេល​ខ្លី​សម្រាប់​ឆ្នាំ​នេះ ដែល​ជា​ផ្នែក​មួយ​កើត​ឡើង​ដោយសារ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង។ នេះ​បើ​យោងតាម​សមាគមន៍​អ្នក​ដាំ​បន្លែ​លីក​ចក្រ​​ភព​អង់គ្លេស។

ប៉ុន្ដែ​វា​ក៏​អរគុណ​ដល់​តួនាទី​ដ៏សំខាន់របស់​បន្លែ​លីក​ក្នុង​របប​អាហារ​ពលរដ្ឋ​វែល ដែល​យល់​ថា ស៊ុប​បន្លែ​លីក​ និង​ដំបូង​បារាំង​ ឬ​នំ​ផាយ​លីក ជា​អាហារ​ស្នូល​អំឡុង​ពេល​វិបត្ដិ​កូវីដ​ ដោយ​មនុស្ស​ម្នា​រមែង​ដាំ​ស្ល​នៅ​ផ្ទះ។

ប្រធាន​សមាគមន៍ ស្ដេវើត អាស្ពីណាល់ បាន​និយាយ​ថា ការ​លក់​បាន​កើន​ឡើង ១៥​ ភាគរយ​ ហើយ​អ្នក​ផ្គត់​ផ្គង់​បាន​បង្ខំ​ចិត្ដ​នាំ​ចូល​ខ្ទឹម​លីកពី​បណ្ដាល​ប្រទេស​ផ្សេង​ៗ ដូចជា ហូឡង់ ដើម្បី​បំពេញតម្រូវ​ការ​​ទីផ្សារ​ក្នុង​ឱកាស​បុណ្យ St David''s Day។

លោក​និយាយថា​៖ «​គួរ​តែ​ខ្ទឹម​លីក​មាន​លក់​ច្រើន តែ​បើ​អតិថិជន​ចង់​បន្ដ​ទទួល​ទាន​ ពួកគេ​ប្រហែល​ជា​មិន​អាច​រក​ទិញ​នៅ​ក្នុង​ដែន​ដី​ចក្រ​ភព​អង់គ្លេស​បាន​ឡើយ។ វា​ជា​វេលា​ដែល​ចំនួន​ប្រជាជន​ភាគ​ច្រើន​ស្វែង​រក​ទិញ​ផលិតផល​ក្នុង​ស្រុក​ជាជាង​ផលិតផល​នាំ​ចូល​ ដែល​មាន​សារធាតុ​កាបោន​ខ្ពស់​»។

ខ្ទឹម​លីក​តំណាង​ឱ្យ​ប្រពៃណីអាហារ​ពលរដ្ឋ​វែល ត្រូវបាន​ជឿ​ថា​មាន​ប្រវត្ដិ​តាំងពី​សម័យ​ Druids ជា​ច្រើន​សតវត្សរ៍​មុន​ពួក​រ៉ូម៉ាំង​ឈ្លាន​ពាន​ចក្រ​ភព​អង់គ្លេស។

ក្នុង​ការ​សម្ដែង​របស់​ វីលៀម សេកស្ពៀរ «Henry V» រាជា​បាន​មាន​បន្ធូរ​​ប្រាប់​អ្នក​ចម្បាំង​វែល Fluellen ថា លោក​ត្រូវ​ពាក់​ខ្ទឹម​លីក​ «​ដើម្បី​បញ្ជាក់​ថា ខ្លួនជា​ពលរដ្ឋ​វែល ដឹង​ទេ អ្នក​ចម្បាំង​ដ៏​ល្អ​»៕ AFP/HR