ភ្នំពេញៈ ក្រោយពី​បាត់​មុខ​មួយរយៈ​ក្នុង​ពិភព​សម្តែង​កុន​នោះ ស្រាប់តែ​តារា​សម្តែង​ស្រី​សិចស៊ី ដែល​ចូល​ចិត្ត​សម្ញែង​ល្វែង​លើ​ដ៏​ទ្រលុក​ទ្រលន់​កញ្ញា សេង សូណា បង្ហាញ​មុខ​ឡើង​វិញ​ជាមួយ​ការ​ថត​កុន​ភាគ នៅ​ក្នុង​ស្រុក​មួយ និង​ថត​កុន​ដុំ​ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​ដល់​ទៅ​ចំនួន ៣ រឿង ដែល​សុទ្ធ​តែ​ជា​តួឯក​ស្រី ផ្នែក​សម្តែង​ឈុត​សិច​ស៊ី និង​ស៊ី​អារម្មណ៍​ជ្រាល​ជ្រៅ​ដុត​រោល​ខ្លាំង​ជាមួយ​នឹង​តួ​ប្រុស។

ថ្លែង​ទាំង​មាន​សេចក្តី​សប្បាយចិត្ត​ក្រៃលែង ដោយសារតែ​ទីផ្សារ​ថតកុន​បញ្ចេញ​ល្វែងលើ​យ៉ាង​កប់ៗ​នេះ ហាក់​មិន​សូវ​ជា​មាន​អ្នក​ណា​មក​ប្រជែង​នោះ កញ្ញា សេង សូណា បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ខ្សែ​ភាពយន្ត​ចំនួន ៤ រឿង​ដែល​ខ្លួន​កំពុង​តែ​ថត​ថា ៖ «នៅ​ពេល​ឥឡូវ​នេះ នាង​ខ្ញុំ​កំពុង​តែ​ជាប់​កុងត្រា​ថតកុន​ភាគ​មួយ​រឿង និង​កុន​ដុំ ៣ រឿង។ ចំពោះ​កុន​ភាគ​គឺ​នាង​បាន​តំណែង​ជា​តួឯក​ស្រី​ខាង​សម្តែង​ជា​តួ​កាច​ឆ្នាស និង​សិច​ស៊ី​ខ្លាំង នៅ​ក្នុង​រឿង «រនាតឯក» របស់​ផលិតកម្ម​ទូរទស្ស​ន៍ប៉ុស្តិ៍​លេខ ៥ ដែល​នឹង​ទំនង​ជា​ត្រូវ​ថត​យូរ​ហើយ​មើល​ទៅ។ ចំណែក​កុន​ដុំ ៣ រឿង ទៀត​នោះ គឺ​ខ្ញុំ​បាន​ថត​ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​មក​ពី​ប្រទេស​អាមេរិក ខណៈ​ពេល​នេះ​ខ្ញុំ​មិន​បាន​ចាំ​ថា​រឿង​អ្វីខ្លះ​នោះ​ទេ​ព្រោះ​មិន​បាន​យក​កំណត់ត្រា​រឿង​ទាំង​នោះ​ដាក់​តាម​ខ្លួន​ឡើយ។ និយាយ​រួម​ទៅ​កុន​ទាំង ៤ នេះ គឺ​សុទ្ធ​តែ​ជា​ការ​ថត​មាន​ប្លង់​សម្តែង​សិច​ស៊ី​ខ្លាំង និង​ត្រូវ​ប្រើប្រាស់​អារម្មណ៍​រំជើប​រំជួល​បែប​ស៊ី​ជម្រៅ​ជាមួយ​តួ​ប្រុស​គឺ​ទាំង​តួ​ខ្មែរ និង​ទាំង​តួ​បរទេស។ យ៉ាងណា​ក៏​នាង​ខ្ញុំ សប្បាយ​ចិត្ត​ដែរ​ព្រោះ​ជា​ការ​សម្តែង​ត្រូវ​តាម​ចំណូល​ចិត្ត»។

ទន្ទឹម​នឹងមាន​ភាព​រី​ករាយ​នេះ កញ្ញា សេង សូ​ណា តារា​សម្តែង​ស្រី​សិច​ស៊ី មិនសូវ​សំចៃ​ក្នុង​ការ​លែង​ល្វែង​លើ ដែល​បាន​ចាប់ផ្តើម​ផុស​នូវ​ភាព​ល្បី ទៅ​ក្នុង​វិស័យ​សិល្បៈ​សម្តែង​ភាពយន្ត ដោយសារ​តែ​នាង​មាន​អំណោយ​ផល​ល្អ​គឺ​ដើម​ទ្រូង​ធំ​ដ៏​ទ្រលុក​ទ្រលន់ ដែល​អាច​យក​ធ្វើ​ជា​ដើម​ទុន ដើម្បី​ជា​ធ្នាក់​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ផលិតករ​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​នោះ ក៏​ហាក់​បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​ចំពោះ​ភាព​ល្បី​ខ្លាំង​ព្រោះ​តែ​ហ៊ាន​សម្តែង​ឈុត​សិច​ស៊ី​របស់​ខ្លួន​ផង​ដែរ គឺ​នាង​ខ្លាច​មាន​ការ​ដាក់​បម្រាម​ពី​ក្រសួង​វប្បធម៌។

សេង សូ​ណា ក៏​លើកឡើងថា៖ «យ៉ាងណា​នាង​ខ្ញុំ ក៏មាន​ការព្រួយបារម្ភ​ផងដែរ គឺ​ខ្លាច​ខាង​ក្រសួង​ចេញ​បម្រាម ដែល​អាច​ប៉ះពាល់​ដល់​ទីផ្សារ​ថតកុន​របស់​ខ្ញុំ។ តែ​នេះ​ក៏​ជា​ការ​ធ្វើ​ទៅ​តាម​តម្រូវការ​ខាង​ផលិតកម្ម​ដែរ​ទេ»។

តួ​ស្រី​សិច​ស៊ី ពូកែ​ប្រើ​អារម្មណ៍​រំជើបរំជួល​តាម​សាច់រឿង​នោះ​ក៏​បង្ហើប​ថា៖ «ការថត​កុន​នៅ​ស្រុក​ខ្មែរ​គឺ​គិត​ឲ្យ​នាង​ខ្ញុំ​ជាត​ម្លៃ​តាម​ថ្ងៃ​គឺ ១ ថ្ងៃ ១០០ ដុល្លារ បើ​ថត​ច្រើន​ថ្ងៃ​បាន​ច្រើន ថត​តិច​ក៏បាន​លុយ​តិច​ដែរ។ ចំណែក​ការ​ថត​កុន​ក្រៅ​ស្រុក​ដូច​អាមេរិក​វិញ​នោះ គឺ​គេ​គិត​ឲ្យ​នាង​ខ្ញុំ ១ ថ្ងៃ​តម្លៃ​ពី ៧០០ ដុល្លារ ទៅ ១០០០ ដុល្លារ»៕