ក្រុងហ្ស៊េរុយសាឡិម: មានរយៈពេល ៤ ឆ្នាំពេល ជេកគី ឈិន ផ្ដើមដំណើរផ្សងព្រេងក្រោយពីលាឈប់ពីការងារក្នុងនាមជាវិស្វករអគ្គិសនីមកជិះកង់ទូទាំងពិភពលោក។
បុរសតៃវ៉ាន់ អាយុ ៤០ ឆ្នាំពេលនេះឆ្លងកាត់ទ្វីបអាមេរិក អឺរ៉ុប និងផ្នែកខ្លះនៃមជ្ឈិមបូព៌ាដោយគេងក្នុងតង់ ឬរកជម្រកបណ្ដោះអាសន្នតាមរយៈកម្មវិធីទូរស័ព្ទ Couchsurfing។
ថ្មីៗនេះលោក ឈិន បានមកក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែលដោយប្រទះឃើញជិះកង់ពណ៌ក្រហម និងខ្មៅម៉ាក Merida Wolf 3។ លោករំពឹងថា លោកនឹងធ្វើដំណើរបាន ១០០ ប្រទេស និងចម្ងាយផ្លូវ ១០ ម៉ឺនគីឡូម៉ែត្រមុនពេលបញ្ឈប់ដោយប៉ាន់ប្រមាណថា លោកនឹងត្រូវចំណាយពេល ៣ ឆ្នាំទៀត។
បុរសតៃវ៉ាន់រូបនេះចាប់ផ្ដើមដំណើរពីរដ្ឋអាឡាស្កា អាមេរិក ដោយឆ្លងកាត់បន្ទាយលើកំពូល Machu Picchu និងទីក្រុងប៉ារីស ហើយពេលនេះឆ្លោះទៅកាន់ប្រទេសហ្ស៊កដានីមុនពេលឆ្លងអេហ្ស៊ីប និងជិះកង់កាត់ភាគខាងកើតនៃទ្វីបអាហ្វ្រិក។
លោកនឹងបន្ដទៅកាន់តំបន់អាស៊ីដើម្បីបញ្ចប់ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ។
ក្នុងឆ្នាំ ២០១៧ អ្នកផ្សងព្រេងស្កុតឈ្មោះលោក ម៉ាក បៀម៉ុន បានបង្កើតកំណត់ត្រាពិភពលោកដោយការជិះកង់ជុំវិញពិភពលោកក្នុងរយៈពេល ៧៩ ថ្ងៃ។ ប៉ុន្ដែលោក ឈិន មិនមានបំណងគ្រងកំណត់ត្រាអ្វីឡើយ។
លោកបាននិយាយពីមូលហេតុដែលនាំឲ្យលោកសម្រេចបំណងផ្សងព្រេង ដោយពេលនេះលោកបានទៅដល់ ៦៤ ប្រទេស និងមានចម្ងាយប្រមាណ ៥៤ ០០០ គីឡូម៉ែត្រថា៖ «នេះជាគោលបំណងដំណើរផ្សងព្រេងតែប៉ុណ្ណោះ»៕ HR