ភ្នំពេ​ញៈ ប្រធាន​បទ​ចាស់​​ដែល​បាន​លើក​យក​ច្បាប់​ស្រី​មក​បក​ស្រាយ​ខុស​ន័យ​សេចក្តី​​ ដែល​ចោទ​ថា​ ជា​​ច្បាប់​​ស្រី​ប​ង្កើ​ត​ឲ្យ​មាន​គំ​នា​ប​លើ​​​​ស្រ្តី កំពុង​តែ​រង​ព្រនុង​មហាជន​យ៉ាង​ក្តៅ​គគុក​មិន​ទាន់​​​ស្ងប់​ផង​​ពី​ម្ចាស់​គណនី​​ A dose of Cath ​ក៏បង្កើតឲ្យ​​​​រលក​ព័ត៌មាន​ផ្អើល​បន្ត​​ទៀត​ជាមួយ​នឹង​ប្រធាន​បទ​ថ្មី​របស់​​នាង​ថា «តើ​ការ​រួម​​​ភេទ​មុន​ពេល​រៀប​​ការ​​ខុស​ដែរ​​ឬ​ទេ?»​​។​

តារា​ស្រី​ទើប​​តែ​រះ​លើ​បណ្តាញ​​​​សង្គម​​ហ្វេស​ប៊ុក​ ពូកែ​​​​ខាង​​លើក​យក​​​ប្រធាន​បទ​ផ្លូវភេទ​មក​​​​​បក​ស្រាយ​​​​តាម​​រយៈ​​​វីដេអូ​ឃ្លី​ប​​​​ ​​​កញ្ញា​ សម្បត្តិ សុក្រ​សុវណ្ណ​កេសរ ហៅ​ Cath​​ ទទួល​រង​​ព្រនុង​​​​រិះគន់​យ៉ាង​​ដំណំ​​​សា​ជាថ្មី​ពី​មហា​ជនជាមួយ​នឹង​ប្រធាន​ថ្មី​ម្តង​ទៀត​។​

គ្រាន់​តែ​ចេញ​វីដេអូ​ផ្សាយ​នូវ​ប្រធាន​បទ​ថ្មី​ថា «តើ​ការ​រួម​​​ភេទ​មុន​ពេល​រៀប​​ការ​​ខុស​ដែរ​​ឬ​ទេ?»​​​ ភ្លា​ម អ្នក​លេង​បណ្តាញ​សង្គម​​ក៏​ចូល​ទៅ ​Comment បែប​ហួស​ចិត្ត និង​មិន​យល់​ពី​គោល​បំណង​របស់​កញ្ញា Cath យ៉ាង​ព្រោង​ព្រាត​ដូចជា​មាន​អ្នក​ខ្លះ​ថា៖ «ស្តាប់​ហើយ​ ហួស​ចិត្ត​! នេះ​ជា​ខ្មែរ មិន​មែន​​បរទេស​ទេ សូម​និយាយ​ដោយ​ត្រង់​ថា វា​ខុស​វប្បធម៌​ ហើយ​មិន​មែន​ប្រពៃណី​ខ្មែរ​ទេ!»។

ចំណែក​អ្នក​ខ្លះ​ដែល​មាន​វ័យ​ក្មេងជាងនាង​ តែ​​ចេះ​គិត​គូរ​ពីវ​ប្បធម៌​ខ្មែរ​នោះ​​​ថា៖ «បង​ស្រី​នេះ​ ធ្វើ​ឲ្យ​ពុល​សង្គម​ហើយ!​ គេនាំ​អ្វី​ដែល​ល្អ​មក​បង្ហាញ​ តែ​គាត់​នាំ​អារឿង​ចឹងៗ​មក ហើយ​ថា ​ត្រូវ​ទៀត​ចប់​ហើយ​ចែ!»។​

លើស​ពី​នេះ សូម្បី​តែ​លោក ដួង សុខ​គា ពិធិករ​ទូរ​ទស្សន៍ CTN និងជា​តារា​ចម្រៀង​ប្រពៃណី​ខ្មែរ​ ក៏​ទ្រាំ​លែង​បាន​ក៏​ចូល​ទៅ​បញ្ចេញ​សារ​ព្រលះ​​ដល់​កញ្ញា Cath ផង​ដែរ​​ ព្រោះ​តែ​ហួស​ចិត្ត​នឹង​ការ​លើក​យក​ប្រធាន​បទ​ប្លែកៗ​របស់​នាង​មក​បក​ស្រាយ និង​ប្រៀប​ធៀប​ខុស​ទំនង​នោះ​។ ​

លោក ដួង សុខ​គា បាន​សរសេរ​ថា៖ «ប្រទេស​មួយ​មាន​ទំនៀម​ទម្លាប់​មួយ! ​បើ​គេ​រក្សា​ទម្លាប់​ល្អមាន​​វិន័យ​​បាន គេ​មាន​តម្លៃ​របស់​គេ!​ ភាព​រហេត​រហូត​វា​ដែល​ថ្លៃអ្ហី? បើ​ច្នឹង​ចូរ​កុំ​យក​វប្បធម៌​អនាធិបតេយ្យ​ផ្លូវ​ភេទ​ពី​ខាង​ក្រៅ​ មក​បំពុល​អី ពួក​យើង​​មិន​ទទួល​ទេ! យល់?​»។

​លោក​ក៏​បាន​​បន្ត​ថា៖ «ដូន​តា​ខ្មែរ​យើង​ មិន​ឲ្យ​តម្លៃ​លើ​ការ​ដុសប្រេញទេ!​ ពូមោកទ្រាំ​អត់​បាន​ក៏​បញ្ជេញ​យោបល់​ពី​ឱរ៉ាមក!»៕​