ក្រុង​ប៉ារីស: ស្ដេក​តៅស៊ូ សាច់​ក្រក​បន្លែ និង​ផលិតផល​ពី​បន្លែ​ដទៃ​ទៀត ដែល​ប្រើ​ជំនួស​សាច់​ ត្រូវ​បានរិះ​គន់​ដោយ​​ក្រុម​តំណាង​រាស្ដ្រ​បារាំង​ ដែល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ឯកភាព​ហាម​ប្រាម​​លក់​ដូរ​ ចំពោះ​បញ្ហា​យល់​ច្រឡំ​ដល់​អ្នក​ទទួល​ទាន​។

ស្ថិត​ក្រោម​វិធានការ​ដែល​ស្នើ​ឡើង​ដោយ​តំណាង​រាស្ដ្រ​​ម្នាក់ ក្រុមហ៊ុន​ផលិតចំណី​អាហារ​នឹង​លែង​មាន​សិទ្ធិ​ប្រើ​ឈ្មោះ «​ស្ដេក» «​សាច់​បន្ទះ» «​សាច់​ ៣ ជាន់​» «​សា​ច់​ក្រក​» ឬ​ផលិតផល​ពី​សាច់​សត្វ​ដទៃ​ទៀត​ លើ​ផលិតផល​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សាច់​សត្វ​តទៅ​ទៀត​ហើយ​។

បញ្ញត្ដិ​ ដែល​​​ត្រូវបាន​ធ្វើ​វិសោធនកម្ម​ចំពោះ​វិស័យ​កសិកម្ម ក៏​នឹង​មាន​ឥទ្ធិពល​ដល់​ក្រុម​ទទួល​ទាន​បួស​ ឬ​ផលិតផល​បន្លែ​ប្រើ​ស្លាក​យីហោ​ជំនួស​ទឹក​ដោះ​គោ​ផង​ដែរ​។

ជន​ទាំង​ឡាយ​ណា​ដែល​មិន​អនុវត្ដ​តាម​បទបញ្ញត្ដិ​នេះ​នឹង​ត្រូវ​ជាប់​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៣០ ម៉ឺន​អឺរូ (៣៧ ម៉ឺន​ដុល្លារ​)៕ AFP/HR

មេចុង​ភៅ​រៀបចំ​អាហារ​បន្លែ​ជា​ក្បាច់​ក្បូរ​យ៉ាង​ស្រស់​ស្អាត៕ រូបថត AFP

សាច់​ក្រក​ច្នៃ​ពី​បន្លែ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​ច្រឡំ