ក្រុងប៉ារីស: ចុងភៅ​បារាំង អ្នកស្រី គ្រី​ស្ដេ​ឡេ ប្រោ បានបង្ហាញ​បង្អែម​ថ្មី​អំឡុង​ពេល​កម្មវិធី​ថត​រូប​មួយ​នៅ​ភោជនីយ​ដ្ឋាន Pre Catelan ក្នុង​ក្រុង​ប៉ារីស។

អ្នកស្រី បាន​ហៅ​វា​ថា «៥០ ដង​ក្នុង​មួយថ្ងៃ» ដើម្បី​ស្វែងរក​ការងារ​នៅ​ភោជនីយដ្ឋាន​លេង​ស្ទីល​ម្ហូប​មួយ​ដែល​អត់​មាន​ស្ដ្រី ហើយ​អ្នក​ស្រី​ត្រូវ​ចិញ្ចឹម​កូន​ប្រុស​ក្នុង​ផ្ទះ​បាយ។

ចំពោះ​គំនិត​របស់​មេ​ចុងភៅ​ផ្នែក នំ​ម្សៅ គ្រី​ស្ដេ​ឡេ ប្រោ អ្វីៗ​ទាំង​អស់​សុទ្ធតែ​ធ្វើ​ឲ្យ​ប្លែក​បាន។

សក់​សម្បុរ​ទង់ដែង ស្ដ្រី​វ័យ ៤១ ឆ្នាំ ជា​មេ​ចុងភៅ​ផ្នែក​នំ​ម្សៅ នៅ​ភោ​ជនីយដ្ឋាន Pre Catelan កម្រិត​ផ្កាយ ៣ ពី Michelin ដែល​អ្នក​ស្រី បាន​ច្នៃ​បង្កើត​ស្ករ​ប៉ោង​ផ្លែ​ប៉ោម​ដ៏​ល្បី​ល្បាញ ត្រូវ​បាន​ចាត់​ទុក​ជា​មេ​ចុងភៅ​បង្អែម​ឆ្នើម​ប្រចាំ​សប្ដាហ៍​ពី​កម្មវិធី​តុ​អាហារ​យក្ស The Big ជុំវិញ​ពិភពលោក ជា​សមាជិក​មាន​វិទ្យាស្ថាន​ចំនួន ១៧៤ នៅ ២៥ ប្រទេស។

ស្ដ្រី​មេម៉ាយ​កូនប្រុស​អាយុ ៦ ឆ្នាំ​ម្នាក់នេះ​បាន​ប្រាប់ AFP ថា៖ «ក្នុង​ឆ្នាំ ២០០៣ ពេល​ខ្ញុំ​មកដល់​ទីនេះ អត់​មាន​ចុងភៅ​ជា​ស្ដ្រី​ទេ តែ​នេះ ខ្ញុំ​មិន​ចាត់​ទុក​ជា​បញ្ហា​ឡើយ»។

មេ​ចុងភៅ​បាន​ស្នើសុំ​អ្នកស្រី​បង្កើត​បង្អែម​ថ្មី​មួយ​មុខ «មាន​រាង​មូល និង​គួរ​ឲ្យ​ទាក់ទាញ» អ្នក​ស្រី​ស្រាប់​តែ​គិត​ដល់​ផ្លែ​ប៉ោម ជាមួយ​ការ៉េម ទឹក​ស្ករ​ការ៉ាមែល ទឹក​ប៉ោម និង​ពពុះ​ទឹក​ស្ករ ដែល​ក្លាយជា​បង្អែម​អត្ដ​សញ្ញាណ​របស់​អ្នក​ស្រី។

តាម​ការសិក្សា ​កាលពី​ខែកញ្ញា ដោយ FM Research អាជីព​ចុងភៅ​អ្នកស្រី​ពិតជា​វិសេស​នៅ​ក្នុង​បរិស្ថាន ដែល​ជា​មធ្យម មាន​ស្ដ្រី ៨ នាក់ និង​បុរស ១២ នាក់​ក្នុង​អាជីព​ការងារ និង ៣ ក្នុង​ចំណោម ១៤ នាក់​បម្រើ​ការងារ​ក្នុង​ផ្ទះបាយ៕