ក្រុងម៉ិកស៊ីកូ: អ្នកមិនស្គាល់អ្នកចិញ្ចឹមមាន់រូបនេះច្បាស់នោះទេ តែយោងតាមសំបុត្រកំណើត និងអត្ដសញ្ញាណប័ណ្ណម៉ិកស៊ិកផ្លូវការ លោក ម៉ានូអែល ហ្គារស្យា ហេណាន់ដេស មានអាយុដល់ ១២១ ឆ្នាំ។
លោក ហ្គារស្យា ដែលទំនងជាមនុស្សចាស់បំផុតក្នុងលោក បានប្រសូតកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៨៩៦។ នេះបើយោងតាមសំបុត្រកំណើតមកពីរដ្ឋវើរ៉ាក្រាស ប្រទេសម៉ិកស៊ិក និងអត្ដសញ្ញាណប័ណ្ណផ្លូវការមកពីស្ថានប័ណ្ណបោះឆ្នោតជាតិ។
លោកមិនដែលខ្វល់ទាក់ទងទៅកាន់កំណត់ត្រាឯតទគ្គកម្មហ្គីណេសពិភពលោក មកចុះបញ្ជីផ្លូវការអ្វីឡើយ។ ប៉ុន្ដែបើឯកសាររបស់លោកត្រឹមត្រូវ លោកប្រាកដជាមានអាយុចាស់ជាងបុរសចំណាស់បំផុត ម៉ាសាហ្សូ ណូណាកា មកពីជប៉ុន ៨ ឆ្នាំ ដែលប្រសូតនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ១៩០៥ ៕