ក្រុងប៉ារីស: ប៉ូលិសបារាំងបានរឹបអូសប៉ម Eiffel Towers តូចៗ ២០ តោន ជាផ្នែកមួយនៃការបង្ក្រាបលើវត្ថុអនុស្សាវរីយ ដែលលក់ឲ្យភ្ញៀវទេសចរខុសច្បាប់ នៅគោលដៅទេសចរណ៍នានាជុំវិញក្រុងប៉ារីស។ នេះបើយោងតាមប្រភពពីសន្ដិសុខបានប្រាប់ទីភ្នាក់ងារ AFP។
វត្ថុអនុស្សាវរិយផលិតពីដែកតូចៗ ត្រូវបានដាក់លក់ ៥ គ្រាប់មានតម្លៃតែមួយអឺរ៉ូនៅគោលដៅទេសចរណ៍ ដូចជា សារមន្ទីរឡូវរ៍ (Louvre) ឬនៅក្រៅប៉ម Eiffel Tower ពិត ជាទូទៅដោយជនសំណាកស្រុកអាហ្វ្រិក ដែលចូលចិត្ដលេងល្បែងបិតពួនឆ្មាចាប់កណ្ដុរជាមួយប៉ូលិស។
ការស៊ើបអង្កេតរួមមួយ ដែលក្រុមអាជ្ញាធរឥន្ដោប្រវែងបារាំងបានដឹកនាំកម្លាំងបង្ក្រាបអាជីវករជាតិចិន ៣ នាក់ ដែលសង្ស័យនាំចូលវត្ថុអនុស្សាវរីយ៍ និងផ្គត់ផ្គង់ដល់បណ្ដាញអាជីវករនៅក្រុងប៉ារីស។
ប្រភពពីសន្ដិសុខម្នាក់ បានប្រាប់ AFP ដោយអះអាងពីរបាយការណ៍ក្នុងកាសែត Le Parisien ថា ប៉មវត្ថុអនុស្សាវរិយតូចៗជាង ១០០០ ប្រអប់ ស្មើរនឹង ២០ តោន ត្រូវបានរឹបអូសពីដេបូចំនួន ២ និងហាង ៣ កន្លែងក្នុងតំបន់នៃក្រុងប៉ារីស កាលពីថ្ងៃចន្ទ និងអង្គារ។
មនុស្ស ៩ នាក់ ត្រូវបានចាប់ខ្លួន៕ AFP/HR