ក្រុងឡុងដ៍: ប្រហោង​មួយ​នៅលើ​ជញ្ជាំង​ខាងក្រៅ​ធនាគារ​ភាគ​កណ្ដាល​ប្រទេស​អង់គ្លេស​ទទួល​បាន​ចំណាប់អារម្មណ៍​យ៉ាងច្រើន​លើ​វេបសាយ​ទេសចរណ៍ TripAdvisor ដែល​បាន​ផ្ដិត​យក​ទិដ្ឋភាព​មិនត្រូវ​បាន​ចាំបាច់​ក្លាយជា​ចំណុច​ល្បីល្បាញ​។

វេបសាយ​យក្ស​កាលពី​ថ្ងៃ​ចន្ទ​បាន​ផ្អាក​ការសរសេរ​អំពី​ទស្សនៈ​ផ្សេងៗ​ចំពោះ​សំណង់​ស្ថាបត្យកម្ម​នៅក្បែរ​ម៉ាស៊ីន​ដក​ប្រាក់ NatWest ក្នុង​ក្រុង Ilkeston ដោយ​ដាក់​សុំ​សេចក្ដី​បកស្រាយ​ដ៏ច្រើន​សន្ធឹក​។

«​ប្រហោង NatWest» ដែល​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ហៅ និង​ទទួល​នូវ​ការបញ្ចេញមតិ​​ជាច្រើន​លើ​វេបសាយ​តាំងពី​ខែធ្នូ ឆ្នាំ​ ២០១៨ តែ​ក្នុង​របាយការណ៍​បែប​ចំអក​លេងសើច​មួយ​នាពេល​ថ្មីៗ​នេះ​បាន​ធ្វើឲ្យ​វា​មាន​ប្រជាប្រិយភាព​បំផុត​ប្រចាំ​ទីក្រុង​។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​បាន​សរសេរ​ថា​៖ «​ខ្ញុំ​បាន​ចំណាយពេល​ជាច្រើន​ម៉ោង​គយគន់​សម្រស់​ស្ថាបត្យកម្ម​ប្រហោង NatWest​។ ខ្ញុំ​អាច​ប្រៀបធៀប​វា​ទៅ​អច្ឆរិយ Stonehenge ឬ ថែមទាំង​ប្រាសាទ ពីរ៉ាមីត ដ៏អាថ៌កំបាំង​»​។

ប្រហោង​លើ​ជញ្ជាំង​ត្រូវបាន​គេ​ជឿថា វា​ត្រូវបាន​សង់​ដើម្បី​ឲ្យ​អតិថិជន​មើលឃើញ​អ្នក​លឹបល​ក្បែរ​នោះ​។ អ្នក​កោតស្ញប់ស្ញែង​ដ៏សម្បើម​ម្នាក់​បាន​ហៅថា វា​ជា​គំរូ​រង្វង់​ប្រហោង​ដ៏ល្អ​ឥតខ្ចោះ​ពុំដែល​ធ្លាប់​ឃើញ ខណៈ​អ្នកដំណើរ​ម្នាក់​ដែល​អះអាង​ថា មកពី​កូរ៉េ ដើម្បី​តែ​មើល​ប្រហោង​លើ​ជញ្ជាំង​នេះ បាន​ចាត់ទុក​វា​អច្ឆរិយវត្ថុ​ល្អ​ជាង​មហា​កំផែង​ចិន ប៉ម​ទួអេហ្វែល និង Grand Canyon ថែមទៀត​។

វេបសាយ​ទេសចរណ៍ TripAdvisor ក៏​ធ្លាប់​មានរឿង​អប្រក្រតី​ដោយ​ភោជនីយដ្ឋាន​ក្លែងក្លាយ​មួយ​ឈ្មោះ «The Shed» បានក្លាយ​ជា​ហាង​ម្ហូប​កំពូល​ក្នុង​ទីក្រុង​ឡុងដ៍​លើ​វេបសាយ​ក្នុង​ឆ្នាំ ​២០១៧៕ HR