ក្រុង​ប៉ារីស៖ បាឡែន ដូហ្វីន និង​ឋនិកសត្វ​ម្យ៉ាង​ទៀត ស្រដៀង​ដូហ្វីន (porpoises) មាន​គុណសម្បត្ដិ​វិសេស​ចំនួន ២ ​យ៉ាង​ពី​កំណើត​របស់​ពួកវា​ ដែល​មានអាយុ​វែង​ និង​អាច​ប្រឆាំង​ជំងឺ​មហារីក​។

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា មូលហេតុ​ចម្បង​គឺ​ហ្សែន​។

ជា​ទូទៅ ពេល​សត្វ​មាន​កោសិការ​ច្រើន​ក្នុង​រាង​កាយ​ ពួកវា​ទំនង​ជា​ងាយ​រង​គ្រោះ​ដោយសារ​បម្រែ​បម្រួល​ហ្សែន​ ដែល​អាច​អភិវឌ្ឍ​ទៅ​ជា​មហារីក​។

ឋនិកសត្វ​ម្យ៉ាង​ទៀត ស្រដៀង​ដូហ្វីន មាន​ឈ្មោះជាភាសា​អង់គ្លេស​ហៅថា porpoises។ AFP

ដានីញ៉ែឡា តេចាដា-ម៉ាទីណេស ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ​Austral University of Chile បាន​និយាយថា​៖ «យើងធ្លាប់​គិត​​ថា អម្បូរ​សត្វ​អាយុ​វែង និង​ធំ​ៗ​ ដូចជា បាឡែន មាន​អត្រា​ងាយ​កើត​​​មហារីក​ជាង​ពពួក​សត្វ​តូច​ៗ»។

ដូច្នេះ ចុះ​តើ​មូលហេតុ​អ្វីបាន​បាឡែនបូវហ៊េដ ​ (bowhead whale) មានអាយុ​វែង និង​អាច​មាន​ប្រវែង ១៨​ ម៉ែត្រ​ និង​ទម្ងន់ជិត ១០០ តោន​ ព្រមទាំង​រស់​នៅ​រហូត​ដល់ជាង ២០០​ ឆ្នាំ?

តេចាដា​-ម៉ាទីណេស បាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា​៖ «​វិធី​សាស្ដ្រ ដែល​អម្បូរ​ឋនិកសត្វ​ខុស​គ្នា​មាន​លទ្ធភាព​ជម្នះ​នឹង​ជំងឺ​មហារីក​តាំងពី​បុរាណ​កាល​មក​នៅ​តែជា​អាថ៌កំបាំង​»។

បាឡែនបូហ៊េដ មានអាយុ​វែង និង​អាច​មាន​ប្រវែង ១៨​ម៉ែត្រ​ និង​ទម្ងន់ជិត ១០០​តោន​ ព្រមទាំង​រស់​នៅ​រហូត​ដល់ជាង ២០០​ឆ្នាំ។ AFP

ការ​សិក្សា​ ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្ដិបត្រ Proceedings of the Royal Society B បាន​រក​ឃើញ​ថា ​ហ្សែន​វិជ្ជមាន​មួយ​ចំនួន​ជា​គន្លឺះ​ក្នុង​ការ​គ្រប់​គ្រង​លទ្ធភាព​នៃ​បំផ្លាញ​ឌីអិនអេ និង​ប្រព័ន្ធ​ស៊ាំង​ជំងឺ​។

អត្រាឆាប់​ជា​សះស្បើយ​​​សម្រាប់ពពួក​​ហ្សែន​បង្ក្រាប​​​មហារីក​ មានជិត ២,៤​ ដង លើ​​ពពួក​ឋនិក​សត្វ​ទឹក​ជាង​ឋនិក​សត្វគោក​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​សម្គាល់​ហ្សែន​ប្រហាក់​ប្រហែល​គ្នា​ចំនួន ១១​ ដែល​មាន​អាយុ​វែង​ផង​ដែរ​។

ដូហ្វីនមាន​គុណសម្បត្ដិ​វិសេស​ចំនួន ២​យ៉ាង​ពី​កំណើត​របស់​ពួកវា​ ដែល​មានអាយុ​វែង​ និង​អាច​ប្រឆាំង​ជំងឺ​មហារីក​។ AFP

ប៉ុន្ដែ គំរូ​ហ្សែន​បដិវត្ដន៍​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ទៅ​តាម​អម្បូរ​សត្វ​។

តេចាដា​-ម៉ាទីណេស បាន​អះអាងថា​៖ «​ជាក់ស្ដែង បាឡែន​បាលីន (Baleen whale) មាន​វ៉ារីយ៉ង់​ម៉ូលីគុល​ក្នុង​ហ្សែន​បង្ក្រាប​ដុំ​សាច់​មហារីក​ និង​អត្រា​ជាសះស្បើយ​ឆាប់​ ដែល​ទំនង​ជា​មូលហេតុ​ធ្វើ​ឱ្យសត្វ​មាន​អាយុ​វែង និង​ធំ​ៗ​»។

យ៉ាងណាមិញ ដូហ្វូង​ច្រមុះ​ដប​ មាន​បរិមាណ​ហ្សែន​ទាប​បំផុត​ ផ្ទុយ​ស្រឡះ​ពី​ពពួក​ឋនិកសត្វ​ទឹក​ដទៃ​ទៀត៕ AFP/HR

បាឡែន​បាលីន (Baleen whale) មាន​វ៉ារីយ៉ង់​ម៉ូលីគុល​ក្នុង​ហ្សែន​បង្ក្រាប​ដុំ​សាច់​មហារីក​ និង​អត្រា​ជាសះស្បើយ​ឆាប់​។