ក្រុង​គីតូ: អណ្ដើក​យក្ស​ប្រជុំ​កោះ​ហ្គា​ឡា​ប៉ា​ហ្គោ ផ្ទុក​ហ្ស៊ែន​ពិសេស ដែល​អាច​កែប្រែ DNA ប្រតិកម្ម​ប្រព័ន្ធ​ស៊ាំ​ជំងឺ និង​សមត្ថភាព​បង្ក្រាប​ជំងឺ​មហារីក ដោយ​ផ្ដល់​តម្រុយ​ចំពោះ​អាយុ​វែង​របស់​វា។ នេះ​យោង​តាម​ការ​សិក្សា​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

ក្រុម​អ្នកស្រាវជ្រាវ​អន្ដរជាតិ​បាន​ចុះបញ្ជី​ហ្ស៊ែន​អណ្ដើក​ប្រភេទ​នេះ​ចំនួន ២ រួមទាំង Lonesome George ជា​សមាជិក​ចុង​ក្រោយ​នៃ​អម្បូរ Geochelone nigra abingdoni ដែល​បាន​ងាប់​ក្នុង​ទ្រុង​ចិញ្ចឹម​លើ​ដែន​កោះ Santa Cruz នៃ​ប្រជុំ​កោះ ហ្គាឡា​ប៉ាហ្គោ ក្នុង​ឆ្នាំ ២០១២។

ពួកគេ​បាន​រកឃើញ​វិសេសភាព​នៃ​ហ្ស៊ែ​ន​អណ្ដើក​អម្បូរ​នេះដែ​លអាច​កែប្រែ DNA ព្យាបាល​ការ​រលាក និង​ហ្ស៊ែន​ទប់ស្កាត់​ជំងឺ​វិវឌ្ឍន៍​ទៅជា​មហារីក។ នេះ​បើ​យោង​តាម​ការ​សិក្សា​ចុះ​ផ្សាយ​ក្នុង​ព្រឹត្ដិបត្រ Nature Ecology & Evolution។

កោះ​ប៉ាស៊ីហ្វិក ក្បែរ​ដែនដី​អេក្វាទ័រ ជាទី​ឋាន​ល្បីល្បាញ​ពី​សម្រស់​ធម្មជាតិ។ នាយក​ឧទ្យាន​ជាតិ​ហ្គាឡា​ប៉ាហ្គោ លោក ចច ការី​អុន បាន​និយាយ​ថា ការ​រក​ឃើញ​អាថ៌កំបាំង​អាយុ​យឺន​យូរ​អណ្ដើក​នេះ​នឹង​ជួយ​បង្កាត់​ពូជ​អណ្ដើក​យក្ស​ដ៏​កម្រ​នេះ​លើ​ដែនដី​ប្រជុំ​កោះ​ឡើង​វិញ។

អណ្ដើក​យក្ស ដែល​អាចរ​ស់បាន​អាយុ​ជាង ១០០ ឆ្នាំ​ក្នុង​ទ្រុង​ចិញ្ចឹម បានមក​តំបន់​កោះ​ភ្នំភ្លើង ហ្គាឡា​ប៉ាហ្គោ កាល​ពី ប្រមាណ ៣ ទៅ ៤ លាន​ឆ្នាំ​មុន៕