ក្រុង​ស៊ាងហៃ៖ សមាជិក​ប្រជ្រៀត​គ្នា​ចូល​មើល​កុន​កំប្លែងសង់ទីម៉ង់​​ចិន​ ដែល​ក្លាយ​ជា​ភាព​យន្ដ​ពេញ​និយម​បំផុត​មួយ​ប្រចាំ​ប្រទេស​ និង​ជា​កំណត់​ត្រា​ប្រវត្ដិសាស្ដ្រ ដែល​មាន​ផលិតករ​ភាពយន្ដ​ជា​ស្ដ្រី។

ដោយ​បាន​ដាក់​បញ្ចាំង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ភាពយន្ដ «​Hi! Mom» របស់​ផលិតករ ជៀ លីង បាន​ក្លាយ​ជា​ភាពយន្ដ​លក់​ដាច់​បំផុត​លំដាប់​ទី៤ នៅ​ប្រទេស​ចិន​ ដោយ​សំបុត្រ​កុន​ត្រូវបាន​លលក់​យ៉ាង​តិច ៦៧០​ លាន​ដុល្លារ។ នេះ​បើ​យោងតាម​អ្នក​តាម​ដាន​ការិយាល័យ​ប្រអប់​សំបុត្រ Maoyan។

បើ​វា​នៅ​បន្ដ​មាន​ប្រជា​ប្រិយភាព​ថែម​ទៀត រឿង «Hi! Mom» អាច​ក្លាយ​​ជាភាពយន្ដ​រក​ចំណូល​ខ្ពស់​បំផុត ដែល​មាន​ផលិតករ​ជា​ស្ដ្រី។ អ្នកស្រី ជៀ ក៏​បាន​ដើរ​ជា​តួ​ឯក​ ជា​តួ​​​កូន​ស្រី ដែល​រំឭក​ពី​រឿង​រ៉ាវ​អំឡុង​ឆ្នាំ​ ១៩៨១​ មុន​ពេល​ចាប់​កំណើត និង​ព្យាយាម​ជួយ​ម្ដាយ​ឱ្យ​បាន​រស់​នៅ​ប្រសើរ​ជាង​មុន។

ផ្ទាំង​រូបភាព​ផ្សព្វផ្សាយភាពយន្ត​រឿង Hi! Mom ដែល​ធ្វើឲ្យ​ទស្សនិកជន​ហូរ​ទឹកភ្នែក។ AFP

ភាពយន្ដ​នេះ​ជា​ផ្នែក​ខ្លះ​និយាយ​ពី​ជីវប្រវត្ដិ​ និង​ភាព​ជូរចត់​របស់​ម្ដាយ​អ្នកស្រី ជៀ ដែល​បាន​ស្លាប់​ក្នុង​ឧប្បត្ដិហេតុ​មួយ​ ពេល​ ជៀ អាយុ ១៩​ ឆ្នាំ។

អ្នកស្រី ជៀ និយាយ​ពី​ភាពយន្ដ​ ដែល​ធ្វើ​ឱ្យ​មហាជន​ស្រក់​ទឹក​ភ្នែក​ពេញ​រោង​កុង​ ទោះបីជា​សាច់​រឿង​ភាគ​ច្រើន​រំលេច​​ភាព​កំប្លុក​កំប្លែង​ថា​៖ «​ម៉ាក់! កុំ​ទៅអី​! កុំ​ចាក​ចេញ​ពី​ខ្ញុំ​»។

រោង​ភាពយន្ដ​ចិន​ស្ទើរ​តែ​វិល​ទៅ​សភាព​ទាំង​ស្រុង​ ក្រោយ​ពី​ប្រទេស​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ឆ្លង​កូរ៉ូណា ហើយ​ភាពយន្ដ​នេះ​បាន​ផ្ដល់​តម្លៃ​យ៉ាង​សម្បើម​ដល់​វិរៈ​ភាព​ស្ដ្រី​ជា​ម្ដាយ​គ្រប់​រូប។

ទស្សនិកជន​រក្សា​គម្លាត​សុវត្ថិភាព​នៅ​ក្នុង​រោងភាពយន្ត​មួយ នៅ​ប្រទេស​ចិន។ AFP

និស្សិត​ យូ យ៉ាន់ទីង បាន​និយាយ​ក្រោយ​ទស្សនា​ភាពយន្ដ​ក្នុង​ក្រុង​ស៊ាងហៃ​ថា​៖ «​ខ្ញុំ​មិន​ធ្លាប់​គិត​ពី​មុខ​មក​សោះ​ថា ម្ដាយ​ខ្ញុំ​ធ្លាប់​ជា​ក្មេង​ស្រី​ម្នាក់​កាលពី​មុន​»។

អ្នក​រិះ​គន់​ភាពយន្ដ​ឈ្មោះ ជីង រុនឈិង បាន​និយាយថា​ រឿង «Hi! Mom» កំពុង​ពេញ​និយម​នៅ​លើ​បណ្ដាញ​សង្គម​ចិន Weibo ជាមួយ​តំណរ​ភ្ជាប់​ហាសថេក (#) ទាក់ទង​នឹង​ភាពយន្ដ ដែល​បានទាក់ទាញ​អ្នក​ទស្សនា​ជាង ១,៥ពាន់​លាន​ដង។

មហាជន​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា ពួកគេ​នឹង​ប្រាប់​អ្នក​ម្ដាយ​កុំ​រៀប​ការ​ជាមួយ​ឪពុក​ ឬ​មាន​កូន​ឱ្យ​សោះ។ ការ​លះ​លែង​បាន​កើន​ឡើង​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​ក្នុង​ប្រទេស​ចិន ខណៈ​ច្បាប់​លះ​លែង​ត្រូវបាន​ធ្វើ​ឱ្យ​មាន​លក្ខណៈ​សរី ហើយ​ស្ដ្រី​កាន់តែ​ឯករាជ្យ​ចំពោះ​រឿង​ហិរញ្ញវត្ថុ​គ្រួសារ៕ AFP/HR

ទស្សនិកជន​រក្សា​គម្លាត​សុវត្ថិភាព​នៅ​ក្នុង​រោងភាពយន្ត​មួយ នៅ​ប្រទេស​ចិន។ AFP

រូបភាព​តំណាង៖ ទស្សនិកជន​រក្សា​គម្លាត​សុវត្ថិភាព​នៅ​ក្នុង​រោងភាពយន្ត​ចិន និង​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយភាពយន្ត​រឿង Hi! Mom។ AFP