ភ្នំពេញ៖ ​ជា​រឿយៗ​​​តារា​​សម្តែង​ស្រី និង​​​ពិធីការិនី​​ទូរទស្សន៍​ ​មេម៉ាយ​កូន ​១​ ​​​​​​តែ​សម្រស់​​នៅ​​ស្អាត​ហំ ក្រមុំ​មិន​ដូរ​​ជា​ទូតសុច្ឆន្ទៈ​​នៃ​ក្រុមហ៊ុន​​ភេសជ្ជៈ​​​​អូអ៊ិឈិ​ សុខ សោម៉ាវត្តី​ ដែល​រមែង​ច្រាន​​ចោល​​ពី​រឿង​​​សម្ព័ន្ធ​​​​បេះដូង​​រវាង​​ខ្លួន និង​កំលោះ​រូប​សង្ហា​ ​​កីឡាករ​បាល់ទាត់​​ លី វ៉ាហេដ មែន​​​ក្តី​​​ តែ​ពួក​គេ​នៅ​បន្ត​ផូស្ត​រូបភាព​ស្និទ្ធស្នាល និង​ផ្អែម​​ជា​​គូស្នេហ៍ ហូរហែ​ មិន​លាក់​លៀម​ មហាជន​​ឡើយ ​តាម​​បណ្តាញ​​សង្គម​ហ្វេសប៊ុក និង​​បាន​ប្រើ​ពាក្យ​ពេចន៍​ហៅ​គ្នា​ថា «អូន និង​បង» ឡើង​រត់​មាត់​បាត់​ទៅ​ហើយ​ផង​ដែរ​​​។​​

ជាក់​ស្តែង​​តារា​​សម្តែង​​ស្រី​ ដែល​មាន​ទេពកោសល្យ​​សម្តែង​​ដ៏​ប៉ិន​ប្រសប់ ចេះ​បត់​បែន​​តាម​តម្រូវការ​របស់​​​​​ផលិតករ ​អ្នក​នាង សុខ សោម៉ាវត្តី ក៏​​​បង្ហោះ​រូប​ស្និទ្ធស្នាល​ថ្មី​សន្លាង ​តាម​​​ហ្វេសប៊ុក​ បង្កើត​ភាព​ភ្ញាក់​ផ្អើល​មហាជន​សាជា​ថ្មី​ម្តង​ទៀត​ជាមួយ​​នឹង​​​បណ្តុំ​រូប​​​​បំពាក់​ចិញ្ចៀន​គូស្នេហ៍​ នឹង​កំលោះ​រូប​​សង្ហា ​មាន​បេះដូង​​ស្មោះ​ ​គឺ​កីឡាករ​ លី វ៉ាហេដ​ នៅ​ក្នុង​ទឹក​មុខ​ដ៏​មាន​ក្តី​​សុខ។

អ្នកនាង សុខ សោម៉ាវត្តី ក៏​បាន​បរិយាយ​អម​ទៅ​​នឹង​រូប​នោះ​ថា៖ «អត់ Surprise អីម៉ា បន្តិច គេ​មាន​ខ្សែ​ខាង​ហាង​ជាង​ប្រាក់ វណ្ណ​ហុង​ហ៎​​ មិន​បាច់​​ល លក្ខណៈ​ខ្សឹបខ្សៀវ​ដឹង​លេខ​រង្វង់​ដៃ​ហ្មង ​ខាង​ស្រី​ជា​ម៉ូយ ឬ​ខាង​ប្រុស ឥឡូវ Meybanks សុំ​ចម្លើយ​ម្នាក់​​មួយ​មក ពូ​​ហ្នឹង​កិបកេង​លុយ​មែន​?​»។​

ការ​ពិត​នៅ​តែ​មិន​អាច​លាក់​បាំង​គេ​បាន​​ ស្រាប់​តែ​​​ស្រី​ស្រស់ តារា​សម្តែង​មេម៉ាយ​កូន ១​​ សុខ សោម៉ាវត្តី បង្ហើប​នូវ​សារ​ដ៏​ផ្អែម​ល្ហែម​​បន្ត​​ឱ្យ​​ដឹង​​​ពី​ជម្រៅ​​ចិត្ត​នៃ​ក្តី​ស្នេហ៍​ខ្លួន​ ទៅ​ចំពោះ​បុរស​​រូប​សង្ហា​​នោះ​ថា៖ «​កន្លង​មក​នេះ ឆ្លង​កាត់​រឿង​ច្រើន​ណាស់​ តែ​អ្វី​ដែល​សំខាន់​យើង​មិន​​ធ្លាប់​គិត​ថា​ យើង​នឹង​លែង​ដៃ​គ្នា​ម្ដង​ណា​ទេ​ អរគុណ ​​​​ដែល​ទុក​អូន​ជា​មនុស្ស​​សំខាន់! ​Happy anniversary 4- year ​I do love Ly Vahed »។​

បន្ថែម​ពី​នេះ​​តារា​ស្រី​ ដែល​កំពុង​តែ​​បាន​ពង្រីក​នូវ​អាជីវកម្ម​ក្រៅ​សិល្បៈ​រីក​ដូច​ផ្សិត នា​រយៈពេល​ប្រមាណ​ ២-៣ ​ឆ្នាំ​​​ចុង​​​ក្រោយ​ ពិធីការិនី​ទូរទស្សន៍​​បាយ័ន​អ្នកនាង សុខ សោម៉ាវត្តី ​​ក៏​មាន​សារ​បង្ហាញ​ពី​សម្ព័ន្ធភាព​នឹង​​​កីឡាករ​ លី វ៉ាហេដ ​នា​ពេល​ទទួល​​បាន​​​ផ្កា​​​​កុលាប​​ ​១ បាច់​ផង​ដែរ​​​ថា៖ «​តាម​សួរ​រឿង​កាដូ​រហូត​ថា អូន​អត់​ស្រឡាញ់ មែន​​ឃើញ​ដូច​អត់​សប្បាយ​​ចិត្ត​ ខ្ជិល​​ឆ្លើយ​ណាស់​ ចង់​ប្រាប់​​ថា ​ទោះបី​​​គ្មាន​​ក៏​សប្បាយ​​​ចិត្ត​ដែរ​ ព្រោះ​​ថា​ស្នាម​ញញឹម​ស្នាម​​សើច និង​ទឹក​ភ្នែក​​​​ដែល​ហូរ​​ពី​ការ​រំភើប​​ចិត្ត​​ ដែល​បង​ឱ្យ​អូន​​រាល់​ថ្ងៃ​នេះ​ ​​គឺ​វា​ជា​កាដូ​ដ៏​​ធំ​​ហើយ​​ សម្រាប់​មនុស្ស​​ស្រី​ម្នាក់​នេះ អរគុណ​បង​គ្រប់​​យ៉ាង។ ហើយ​កាដូ​​ហ្នឹង​​​​មិន​មែន​ថា​ ​មិន​សប្បាយ​ចិត្ត​នោះ​​ទេ​ តែ​ឆ្ងល់​​ថា ​ប្រាក់​ខែ​​​​​បើក​មក​​​ឱ្យ​​អស់​​ហើយ ហើយ​​ចុះ​បាន​ $​ ពីណា​មក​​ទៅ​ទិញ​ហ្នឹង។ ទឹក​មុខ​​សង្ស័យ​​​​ហ្នឹង​ណា!»៕