ក្រុង​ស៊ីដនី : ស្ដ្រី​អូស្ដ្រាលី​ម្នាក់ បាន​លាត​ត្រដាង​ពី​ការ​រស់​នៅ​ជាមួយ​ជីវិត​ញៀន​នឹង​​ផ្លូវ​ភេទ​យ៉ាង​រោលរាល​​ដែល​​​បាន​កើត​លើ​ខ្លួន​នាង​ក្រោយ​ពី​លែង​លះ​ស្វាមី​។

អ្នកស្រី ណាឌៀ បូកូឌី ជា​និពន្ធនាយក​សាកល​នៃ​ទស្សនាវដ្ដី She Said មាន​ដៃគូ​រួម​គ្រែ​ ៦ នាក់​​សម្រាប់​ផ្លាស់​ប្ដូរ​គ្នា​ពីព្រោះ​អ្នកស្រី​ញៀន​នឹង​សិច​។

ស្ដ្រី​រូប​នេះ បាន​ថ្លែង​ប្រាប់​ The Morning Show ថា​៖ «​អារម្មណ៍គិត​ពី​សិច​ពិត​ជា​ប៉ះពាល់​​ដល់​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​។ ខ្ញុំ​យល់​ថា ខ្លួន​ឯង​មាន​បញ្ហា​ដែល​ពិបាក​ផ្ចង់​អារម្មណ៍​លើ​ការងារ​ ហើយ​រហូត​ដល់​ពេល​មួយ ខ្ញុំ​ឆ្លៀត​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់​ណាប់​ជួប​បុរស​ម្នាក់​ដែល​ស្គាល់​គ្នា​តាម​អនឡាញ​ឡើង​គ្រែ​តែ​ម្ដង​»។

អ្នកស្រី ណាឌៀ បាន​បន្ដ​ថា​៖ «​រួម​ភេទ​ជាមួយ​មនុស្ស​មិន​ធ្លាប់​ស្គាល់​គ្នា​ពិត​ជា​ឯការ​ណាស់ និង​គ្មាន​អ្វី​សោះ​ក្នុង​ចិត្ដ ហើយ​ខ្ញុំ​បាន​ដឹង​ថា វា​គ្មាន​ន័យ​ខ្លឹម​សារ​នោះ​ទេ​សម្រាប់​ខ្ញុំ​។ វា​អាច​បង្ក​​ផល​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ស្នេហា​ពីព្រោះ​ចំណង់​នេះ​គ្មាន​ដែន​កំណត់ ហើយ​វា​កំពុង​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជីវិត​ខ្ញុំ​ដែល​ខ្ញុំ​មិន​អា​ច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​»។

​ពេលនេះ អ្នកស្រី ណាឌៀ មាន​ទំនាក់​ទំនង​ស្នេហា​ប្រកប​ដោយ​ភាព​រីករាយ និង​ស្រស់​បំណង​ជាមួយ​ដៃគូ​តែ​ម្នាក់ ប៉ុន្ដែ​វា​មិន​មែន​គ្រប់​ពេលវេលា​ឡើយ​។ ដំបូង​ឡើយ អ្នកស្រី​បាន​ដឹង​ខ្លួន​ថា អ្នកស្រី​ពឹង​អាស្រ័យ​ខ្លាំង​តែ​លើ​សង្សារ​ឈ្មោះ គីណាន​។

អ្នកស្រី និយាយ​ថា​៖ «​ពេល​ស្រឡាញ់​គ្នា​បាន​តែ​ពីរបី​សប្ដាហ៍ គាត់​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​ឆ្ងាយ​នា​ចុង​សប្ដាហ៍​ ហើយ​ជួន​កាល​ ត្រូវ​ឃ្លាត​ឆ្ងាយ​នា​ពេល​រាត្រី​ទៀត ហើយ​ប្រតិកម្ម​ផ្លូវ​ចិត្ដ​របស់​ខ្ញុំ​ពិត​ជា​តិច​តួច​ណាស់​ មិន​គ្រប់​ចំណង់​នោះ​ទេ​។ យើង​ទាំង​ពីរ​នាក់​ចាប់​ផ្ដើម​គិត​ថា វា​ត្រូវ​ពឹង​អាស្រ័យ​លើ​ចំណាប់​អារម្មណ៍​របស់​គាត់​ច្រើន​ពេក​»។

ថ្វីដ្បិតតែ​អ្នកស្រី ណាឌៀ គិត​ថា ការ​ញៀន​សិច​មិន​មែន​ជា​ប្រធាន​បទ​ត្រូវ​លើក​យក​មក​ជជែក​ជាមួយ​ដៃគូ​ទើប​ស្រឡាញ់​គ្នា​ដំបូង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ត្រូវ​ស្វែង​រក​ដៃគូ​ដែល​មាន​បំណង​បើក​ទូលាយ​ផង​ដែរ​។ អ្នកស្រី បន្ដ​ថា​៖ «​វា​ជា​បញ្ហា​ចំពោះ​សុខ​ភាព​ផ្លូវ​ចិត្ដ។ វា​មិន​មែន​ជា​អ្វី​ដែល​យើង​ត្រូវ​ខ្មាស​អៀន​ ហើយ​យើង​គួរ​តែ​មាន​ភាព​ស្មោះ​ត្រង់​ជជែក​ជាមួយ​ដៃគូ​អំពី​បញ្ហា​នេះ​»។

ស្ដ្រី​ញៀន​សិច​រូប​នេះ បាន​បញ្ជាក់​ថា​៖ ​«​ពេល​ គីណាន និង​ខ្ញុំ​ មាន​ភាព​ស្និទ្ធិស្នាល​ និង​ស្រឡាញ់​គ្នា​បាន​ប៉ុន្មាន​ខែ ខ្ញុំ​អាច​ជជែក​បើក​ចំហ​ជាមួយ​គាត់អំពី​ចំណង់​របស់​ខ្ញុំ​»៕ HR

ប្រភព៖ Daily Mail