ភ្នំពេញ៖ ក្រៅ​ពី​ឧស្សាហ៍​ឃើញ​បង្ហោះ​រូប និង​មាន​សារ​ប្លែកៗ តារា​សម្ដែង​សាច់​សខ្ចី ផាន់ ផាត់ណា ដែល​ជា​តារា​ស្រី​ចូលចិត្ត​លែង​ខ្លួន​ល្វែងលើ​បែប​ស៊ីវិល័យ ស្រាប់​តែ​ថ្មីៗ​នេះ ក៏​បាន​បង្ហើរ​សារ​រឿង​កំពុង​តែ​មាន​អ្នក​ព្រួយ​បារម្ភ​ពី​រូបនាង​ខ្លាំង​រហូត​ភ្លេច​គិត​ខ្លួន​ឯង​បង្កើត​នូវ​ភាព​ភ្ញាក់​ផ្អើល។

ទោះបី​មាន​កូន​ក៏​ពិត​មែន តារា​សម្ដែង​ស្រី​មាន​ទម្រង់​មុខ​កូន​កាត់ ផាត់ ផាន់ណា គេ​នៅ​តែ​ឃើញ​ចូលចិត្ត​លេង​ខ្លួន​យ៉ាង​ស្រស់ស្អាត និង​មាន​ភាព​សិចស៊ី​ឡើងៗ មិន​ចាញ់​ក្រមុំៗ​ឡើយ អ៊ីចឹង​ហើយ​បាន​ជា​នៅ​តែ​មាន​អ្នក​តាម​ស្រឡាញ់​នាង​រហូត​ភ្លេច​ថា តារា​ស្រី​រូប​នេះ មាន​ម្ចាស់​ចិត្ត និង​កូន ១ បាត់​ទៅ​ហើយ។ អុ្នកនាង ផាន់ ផាត់ណា ក៏​បាន​បន្លឺ​សារ​បែប​មាន​អារម្មណ៍​អាណិត​តប​វិញ ក្រោយ​ពី​បាន​ដឹង​ថា ​រូប​ខ្លួន​កំពុង​មាន​អ្នក​តាម​សុំ​ស្នេហ៍​ទៀត​នោះ​ថា៖ «កុំ​គិត​ពី​រឿង​ខ្ញុំ រហូត​ដល់​ភ្លេច​គិត​ពី​រឿង​ខ្លួន​ឯង ខ្ញុំ​អាណិត ហើយ​ក៏​កាន់​តែ​អាណិត»។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០២០ ស្រីស្រស់ ផាន់ ផាត់ណា គឺ​ជា​តារា​សម្តែង​ស្រី​ទី២ ដែល​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​ដល់​មហាជន​ជាមួយ​នឹង​ការ​ហ៊ាន​បង្ហាញ​មុខ​កូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​មុន​មុខ​ស្វាមី ដែល​មិន​ទាន់​រៀបការ ឬ​មិន​ទាន់​ហ៊ាន​បង្ហើប​ប្រាប់​មុខ​ប្តី​ថា ​ជា​អ្នកណា​បន្ទាប់​ពី​តារា​សម្តែង​ស្រី​លេចធ្លោ​លើ​វិថី​សិល្បៈ ឌុច លីដា នោះ។

មហាជន​ជា​អ្នក​គាំទ្រ តារា​សម្តែងស្រី និង​ម៉ូដែល ផាន់ ផាត់ណា ដែល​មាន​រូបរាង​ខ្ពស់ ដង​ខ្លួន​ស្រលូន​សាច់​សខ្ចី និង​មាន​ដើម​ទ្រូង​ដ៏​ទ្រលុកទ្រលន់​ទាក់ទាញ​អារម្មណ៍​ប្រុសៗ​ចង់​គយគន់​មិន​ចេះ​ជិន​ណាយ​ឧស្សាហ៍​បង្ហោះ​រូបថត​ដើរ​កម្សាន្ត​នៅ​តាម​ទី​នានា ជាមួយ​សំណព្វចិត្ត​ដោយ​នាង​បាន​ហៅ​ថា កូន​ពេញៗ​មាត់​ក្នុង​ទឹក​មុខ​ស្រស់ស្រាយ​សប្បាយ​ចិត្ត​គ្មាន​អ្វី​ប្រៀប។

សកម្មភាព​ដើរ​ហើរ​ទី​នានា​តាម​ចិន្តា​ដោយ​មាន​បុត្រា​មុខ​គួរ​ឱ្យ​ស្រឡាញ់ ទម្រង់​មុខ​មាត់​ដូចជា​កូន​កាត់​ចិន ឬ​ជប៉ុន កូរ៉េ រាង​ឃ្យូត​តារា​ស្រី​រូប​នេះ ហៅ​ថា «Youjun» គឺ​ជា​កូន​ប្រុស និង​សារ​បន្លឺ​ថា៖ «កូន ​គឺ​ជា​សេចក្តី​សុខ​ពិត​ប្រាកដ​របស់​ម៉ាក់ ខ្ញុំ​មាន​ម្ចាស់​បេះដូង​ហើយ ខ្ញុំ​លែង​ឯកា​ទៀត​ហើយ»។

រាល់​ការ​បង្ហោះ​រូប​តែង​មាន​ការ​ចុច Like និង ​Comment សរសើរ​ពី​រូប​សម្រស់​ម្តាយ​ និង​រូប​កូន។ ខណៈ​មាន​សំណួរ​សួរ​ថា៖ «កូន​កាត់​ជប៉ុន​មែន​អូន? ឃ្យូត​ណាស់​កូន​ពូជ អួយ! ខ្មែរ​ស្អាត​ណាស់ ស្មាន​តែ​កូន​កាត់​ជប៉ុន?»៕