ក្រុងឡាអេ : ធុញនឹងសំរាមខោទឹកនោមគដូចភ្នំមែនទេ ក្រុមហ៊ុនហូឡង់មួយ កាលពីថ្ងៃអង្គារ ចាប់ផ្ដើមសង់រោងចក្រកែច្នៃខោទឹកនោមដំបូងបំផុតដើម្បីប្រែក្លាយជាលាមកទៅជាវត្ថុប្រើប្រាស់។
ប្លាស្ទីកសល់ពីខោទឹកនោមត្រូវបានចម្រាញ់នៅក្នុងទីក្រុង Weurt ក្រុង Nijmegen នឹងមានអត្ថប្រយោជន៍លើកទីពីរ ជាវត្ថុប្រើប្រាស់ក្នុងផ្ទះ ដូចជា គ្រឿងសង្ហារឹមក្នុងសួន ឬផើងផ្កា។
អ្នកនាំពាក្យ លោក ហារី អារេដស៍ នៅក្រុមហ៊ុន ARN ដែលនឹងបើករោងចក្រ បានប្រាប់ AFP ថា៖ «សរុបមក យើងគ្រោងកែច្នៃខោទឹកនោមប្រមាណ ១៥០០០ តោនក្នុងមួយឆ្នាំ»។
នៅទូទាំងពិភពលោក ខោទឹកនោមប្រឡាក់ជាប្រភពធនធានកខ្វក់ដោយរាប់លានតោនត្រូវបានចាក់ចោលគរៀងរាល់ឆ្នាំ ដែលបង្កើតជាកង្វល់ចំពោះសុខភាពប្រជាជន។ នេះបើយោងតាមអង្គការឃ្លាំមើលបរិស្ថាន។
ដោយចាប់ផ្ដើមប្រតិបត្ដិការកែច្នៃនៅខែធ្នូ ក្រុមហ៊ុនដាក់ម៉ាស៊ីនធំមួយ ដែលប្រើសម្ពាធចំហាយទឹក ដើម្បីបែងចែកសមាសធាតុប្លាស្ទីកពីខោទឹកនោមពីទឹកនោម និងលាមក។
លោក អារេដស៍ បានបន្ដថា៖ «ខោទឹកនោមប្រឡាក់ត្រូវបានដុតកម្ដៅ ២៥០ អង្សាសេរហូតដល់រលាយ។ ពេលល្បាយចុះត្រជាក់ សមាសធាតុប្លាស្ទីកបណ្ដែតខ្លួនពីលើ និងត្រូវបានញែកពីសមាធាតុផ្សេងៗ ដែលត្រូវបញ្ជូនទៅកាន់លូរសម្អុយ»។
បន្ទាប់មក ប្លាស្ទីកនោះត្រូវបានដាក់ចូលម៉ាស៊ីនច្នៃផលិតជាសម្ភារផ្សេងៗ។ ទឹកសម្អុយបង្កើតជាឧស្ម័នហ្គាស និងប្រែជាចំហេះថាមពលអគ្គិសនី និងជី ខណៈសារធាតុដទៃត្រូវបានបង្ហូរចូលរោងចក្រចម្រោះទឹកសម្អុយ។
លោក អារេដស៍ បានប្រាប់ថា ម៉ាស៊ីនរ៉េអាទ័រដំបូងរបស់ក្រុមហ៊ុន មានសមត្ថភាពចំហេះ ៥០០០ លីត្រ ហើយមានគម្រោងសង់រោងចក្រពីរបន្ថែមទៀត។
យោងតាមអង្គភាពបរិស្ថាន ក្នុងមួយឆ្នាំ Milieu Centraal បានបង្ហាញថា ហូឡង់សង់សំរាមខោទឹកនោម ១៤៤០០០ តោន៕ AFP/HR