ក្រុងប៉េកាំង: អង្គុយចុចអ៊ីនធើណិតក្នុងនាមជាប៉ូលិសវ័យក្មេងនៅប្រទេសចិន លោក ម៉ា បាវលី បានរំឭកពីសំណេរជាច្រើនដែលសរសេរលើទំព័រថា លោកជាមនុស្សមានចរឹកប្លែក កើតជំងឺ និងត្រូវការការព្យាបាល ដោយសារលោកជាបុរសខ្ទើយ។
លោក ម៉ា បាននិយាយពេលបំពេញតួនាទីជាមន្ដ្រីប៉ូលិសទើបចូលថ្មីក្នុងទីក្រុងឆ្នេរតូចថា៖ «ខ្ញុំមានអារម្មណ៍ឯកាណាស់ ក្រោយពីខ្ញុំបានដឹងពីសេចក្ដីត្រូវការរបស់ខ្លួនឯង»។
ពីរទសវត្សរ៍ក្រោយមក ម្ចាស់កម្មវិធីទូរស័ព្ទសម្ដីផ្អែមវ័យ ៤៣ ឆ្នាំ Blued ជា app ណាត់ជួបស្នេហ៍សម្រាប់បុរសខ្ទើយដ៏ធំបំផុតមួយក្នុងលោក។
កម្មវិធីទូរស័ព្ទនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈកាលពីខែកក្កដា ដោយបានដាក់ដើមទុន ៨៥ លានដុល្លារ លើ Nasdaq ជាក្រុមហ៊ុនតិចណូឡូជីដ៏ជោគជ័យក្នុងប្រទេស នៅប្រទេសមួយដែលចាត់ទុកអ្នកស្រឡាញ់ភេទដូចគ្នាជាមនុស្សមានជំងឺផ្លូវចិត្ដរហូតដល់ឆ្នាំ ២០០១។
ដំណើរដ៏វែងឆ្ងាយរបស់លោក ម៉ា ក្នុងឧស្សាហ៍បច្ចេកវិទ្យាចិន បានចាប់ផ្ដើមកាលពីដើមទសវត្សរ៍ឆ្នាំ ២០០០ ពេលលោកចាប់ផ្ដើមបង្កើតប្លុក Danlan.org អំពីជីវិតលោកជាប្រុសខ្ទើយ។
លោកក៏បានបង្កើត Blued App នាពេលដំណាលគ្នានេះ។ បច្ចុប្បន្ន app នេះមានអ្នកប្រើជាង ៥៨ លាននាក់ ក្នុងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌា កូរ៉េ និងថៃជាដើម។
មិនខុសពី app ណាត់ស្នេហ៍ដទៃ អ្នកប្រើប្រាស់ Blued ជាច្រើនកំពុងស្វែងរកដៃគូនិងគូស្នេហ៍យល់ចិត្ដ។
ប៉ុន្ដែលោក ម៉ា ក៏រក្សានូវលិខិតរបស់អ្នកប្រើប្រាស់មួយចំនួន ដែលបានសរសេរអរគុណលើចំពោះការជួយផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់ដៃគូយូរអង្វែងរបស់ពួកគេ។
លោក ម៉ា បាននិយាយថាលោកមានការភ្ញាក់ផ្អើលចំពោះប្រតិកម្មដែលលោកទទួលបាន ក្រោយពីអំពាវនាវមន្ដ្រីសុខាលភិបាលសហការបង្កើតយុទ្ធនាការទប់ស្កាត់ជំងឺហ៊ីវ។
លោកបានប្រាប់ AFP ថា៖ «ពួកគេនិយាយថា ពួកគេពិតជាចង់ឃើញសហគមន៍ខ្ទើយណាស់។ តែពួកគេអត់មានអីបង្កើត និងមិនដឹងពីរបៀបរកថែមទៀត»។
BlueCity បានដំណើរការលើអនឡាញដែលលក់សៀវភៅរោគវិនិច្ឆ័យមេរោគហ៊ីវ និងផ្ដល់ការប្រឹក្សាជាមួយក្រុមវេជ្ជបណ្ឌិត។
វាក៏សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីណែនាំដល់អ្នកប្រើប្រាស់ឱ្យកាន់មជ្ឈមណ្ឌលរោគវិនិច្ឆ័យដោយឥតគិតថ្លៃ។
លោក ម៉ា បានឱ្យដឹងថា ក្រុមរបស់លោកមានការប្ដេជ្ញាចិត្ដកសាងកេរ្ដិ៍ឈ្មោះសហគមន៍ល្អ។
លោកបាននិយាយថា៖ «ខ្ញុំគិតថានឹងមានថ្ងៃមួយ អាពាហ៍ពិពាហ៍ខ្ទើយនឹងត្រូវបានអនុញ្ញាតក្នុងប្រទេសចិន។ វាគ្រាន់តែត្រូវការពេលវេលាបន្ដិចទៀត»៕ AFP/HR