ក្រុងគីតូ: ប្រាសាទ​ពីរ៉ាមីត​បុប្ផា​ដែល​សង់​ពី​កុលាប​ជាង ៥០ ម៉ឺន​ទង ដើម្បី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ហ្គីនណេស​ពិភពលោក ក្នុង​ទីក្រុង​តាបាឃូនឌូ ប្រទេស​អេក្វាទ័រ កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កក្កដា ឆ្នាំ ២០១៨។

ថ្មីៗនេះ កំណត់ត្រា​ពិភពលោក​ប្រាសាទ​ផ្កា​ដ៏​ធំ​បំផុត​ក្នុង​លោក​ត្រូវបាន​គ្រង​ដោយ​ឧទ្យាន​មីរ៉ាខល​ឌូបៃ ក្នុង​អេមីរ៉ាត​អារ៉ាប់​រួម។

បុប្ផា និង​រុក្ខជាតិ​កន្លះ​លាន​ដើម​ត្រូវបាន​យក​សង់​ជា Airbus ៣៨០ ប្រវែង ៧៣ ម៉ែត្រ និង​កម្ពស់​ជាង ១០ ម៉ែត្រ ទម្ងន់​ជាង ១០០ តោន រហូត​បំបែក​ឯត​ទគ្គកម្ម​ពិភពលោក កាល​ពី​ថ្ងៃ​ទី ២ ខែធ្នូ ឆ្នាំ ២០១៦។

ការសង់​ប្រាសាទ​ពីរ៉ាមីត​ធ្វើ​អំពី​ផ្កា​កុលាប​នេះ​ត្រូវបាន​ប្រើ​ផ្កា​ជាង​កន្លះ​លាន​ទង ជា​ចំនួន​ប្រហាក់​ប្រហែល​ទៅ​នឹង​កំណត់ត្រា​ចាស់​ដែរ។

វេ​ប​សាយ El Universal បាន​រាយការណ៍​ថា សំណង់​ផ្កា ស្ថិតនៅ​តំបន់ ប៉េ​ត្រូ​ម៉ុង​ស្យា​យ៉ូ ជា​ប្រាសាទ​ចម្លង​ពីរ៉ាមីត នៅ​ឧទ្យាន​បុរាណវត្ថុ​វិទ្យា Cochasqui ក៏​ស្ថិត​នៅ​ក្នុង​តំបន់​ប៉េត្រូ​ម៉ុងស្យាយ៉ូ។

ប្រាសាទ​ពីរ៉ាមីត​កំពូល​រាប ក្នុង​ឧទ្យាន​នោះ ក៏​ពំនូក​ជម្រាល រ៉េ​ម​មោ​ន ឬ តូ​ឡា​សមាន​ប្រវត្ដិ​តាំង​ពី​សម័យ​បុរេអ៊ី​ន​កាស៊ី​វិល័យ។

El Universal បាន​បន្ដថា សំណង់​ផ្កា​ដ៏​ធំ​មហិមា​នេះ ត្រូវបាន​កសាងឡើង ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​លើក​ស្ទួយ​ការ​នាំ​ចេញ​ផ្កា​កុលាប​ពី​អេក្វាទ័រ​ផង​ដែរ។

អេក្វាទ័រ ក៏បាន​គ្រង​ឯតទគ្គ​កម្ម​នាំយក​ផ្កា​ច្រើន​បំផុត​លំដាប់​ទី ៣ ក្នុង​ពិភពលោក បន្ទាប់ពី​ប្រទេស​ហូឡង់ និង​កូឡុំប៊ី៕