ក្រុងរ៉ូម : លូកា លូក គឺជាសិល្បករតុបតែងមុខដ៏មានទេពកោសល្យម្នាក់ដែលបានប្រើជំនាញរបស់ខ្លួនប្រែកាឡាក្បាលទៅជារូបភាព 3D គួរឲ្យភ្ញាក់ផ្អើលបំផុត។
លោក លូក អាយុ ៤០ ឆ្នាំបានបំពេញការងារជាអ្នកផាត់មុខប្រចាំស្ថានីយទូរទស្សន៍មួយក្នុងប្រទេសអ៊ីតាលីជាង ១៨ ឆ្នាំ តែទើបចាប់ផ្ដើមចេះប្រើរាងកាយខ្លួនឯងជំនួសផ្ទាំងក្រណាត់សម្រាប់រូបភាពបំភាន់ភ្នែកប្លែកៗក្នុងឆ្នាំ ២០១៤។ លោកមានឈ្មោះបោះសំឡេងតាមអនឡាញតាំងពីឆ្នាំ ២០១៥ ពេលរូបភាពផាត់មុខរបស់លោកត្រូវបានបង្ហោះនៅ Instagram និង Facebook។
លោកទទួលបានប្រជាប្រិយភាពចាប់ពីពេលនោះដោយការប្រើជំនាញដៃ និងក្បាលដែលពេលនេះលោកព្រមទាំងឆ្លាក់ផាត់ ចោះ និងកែច្នៃជាមួយសិល្បៈផាត់ពោរពេញដោយទេពកោសល្យ។ ថ្វីដ្បិតតែសិល្បៈនៃការផាត់មុខមាត់ជាចំណង់ចំណូលចិត្ដខ្លាំងបំផុតរបស់លោកយ៉ាងណាក៏ដោយ ក៏លោក លូកា លូក គូររូប 3D និងព្រាងគូសវាសលើក្រដាស តែមិនទាន់ប្រាកដប្រជានោះទេ រហូតដល់លោកផ្ដើមប្រើដៃជំនួសក្រណាត់ ទើបទទួលជោគជ័យយ៉ាងខ្លាំង។
ស្នាដៃសិល្បៈដំបូងគឺជណ្ដើរចុះរណ្ដៅលើបាតដៃរបស់លោកទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គមរហូតមានការចុះផ្សាយពីកាសែតអង់គ្លេស Mail Online។
យ៉ាងណាមិញរូបភាពបំភាន់ភ្នែកលើបាតដៃគ្រាន់តែជាចំណុចចាប់ផ្ដើមសម្រាប់លោក លូក ដែលបន្ដប្រើផ្ទៃមុខ និងក្បាលជំនួសក្រណាត់រំលេចរូបភាពដ៏អស្ចារ្យ៕ HR