បាងកកៈ ក្រុមហ៊ុនអចលនទ្រព្យ Bangkok Citismart Co Ltd (BC) ដែលជាផ្នែកមួយស្ថិតក្រោមក្រុមហ៊ុន AP (Thailand) Plc កំពុងផ្ដល់ដំណោះស្រាយសេវាច្រកចេញចូលតែមួយស្ថិតក្រោមអេកូស៊ីស្ដែម (Ecosystem)។
លោក Kayon Tantichatiwat នាយកគ្រប់គ្រងក្រុមហ៊ុន BC បាននិយាយក្នុងសន្និសីទព័ត៌មានកាលពីចុងខែកញ្ញាថា ក្រុមហ៊ុនបានបង្កើតអេកូស៊ីស្ដែម (Ecosystem) ដើម្បីគ្រប់គ្រងការបញ្ជាទិញ លក់ និងជួលអចលនទ្រព្យ ហើយក៏នឹងផ្ដល់ការប្រឹក្សាយោបល់វិនិយោគតាមរយៈកម្មវិធីឌីជីថលផងដែរ។ ក្រុមហ៊ុននឹងធ្វើការងារជាមួយដៃគូក្នុងប្រទេសថៃ និងបរទេសចំនួន ១០ ដើម្បីផ្ដល់តម្លៃអចលនទ្រព្យគ្រប់ប្រភេទដែលខ្លួនគ្រប់គ្រង។
ដើម្បីអាចសម្រេចទិសដៅនេះក្រុមហ៊ុន BC នឹងការធ្វើមជ្ឈការតាមអនឡាញ បណ្ដាញអនឡាញ និងការផ្ដល់ការពិគ្រោះយោបល់ផ្នែកអចលនទ្រព្យតាមរយៈកម្មវិធីខ្លោដផងដែរ។
សម្រាប់ការធ្វើមជ្ឈការតាមអនឡាញ ក្រុមហ៊ុនបានដាក់បញ្ចូលនូវទ្រព្យសកម្មដែលខ្លួនកំពុងគ្រប់គ្រងមានដូចជា ខុនដូ លំនៅឋានគ្រួសារតូចៗ ឬផ្ទះល្វែងនៅទីតាំងសំខាន់ៗចំនួន ៧ ក្នុងទីក្រុងបាងកក ដូច្នេះប្រជាជនអាចស្វែងរកទីតាំងស្នាក់នៅដែលខ្លួនពេញចិត្ត។
ក្រុមហ៊ុន BC ក៏អនុញ្ញាតឲ្យអ្នកលក់បន្ត និងអ្នកជួលបន្ត គ្រប់គ្រងទ្រព្យសកម្មរបស់ពួកគេលើមូលដ្ឋានពេលវេលាពិតប្រាកដផងដែរ។
ការចាប់ដៃគូរបស់ក្រុមហ៊ុន BC ជាមួយដៃគូទាំង ១០ ក្នុងការប្រើប្រាស់កម្មវិធីឌីជីថលនេះបាននិងកំពុងបង្កើតនូវឱកាសនៃការធ្វើពាណិជ្ជកម្ម ដែលធ្វើឲ្យវាក្លាយជាសហគមន៍ធំជាងគេសម្រាប់ការទិញ លក់ និងជួលអចលនទ្រព្យលើពិភពលោក ព្រមទាំងបានបង្កើតនូវតារាងទិន្នន័យអចលនទ្រព្យនៅក្នុងប្រទេសថៃ អាស៊ី និងអឺរ៉ុបថែមទៀតផង។ ទិសដៅរបស់ BC គឺការទទួលបានអ្នកចូលមើលយ៉ាងហោចណាស់ ៩៦ លានដងក្នុងមួយខែ។
ការពិគ្រោះយោបល់តាមរយៈកម្មវិធីខ្លោដនឹងអាចផ្ដល់ព័ត៌មានទៅដល់អតិថិជនដែលត្រូវការនៅមុនពេលពួកគេធ្វើការសម្រេចចិត្តថា តើត្រូវទិញលក់ ជួល ឬវិនិយោគព្រមទាំងការផ្ដល់និន្នាការទីផ្សារផងដែរ។
កម្មវិធីដែលអាចចូលប្រើប្រាស់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលានេះ ក៏មានរួមបញ្ចូលលក្ខណពិសេសចំនួន ៦ ក្នុងការដោះស្រាយចំពោះចំណុចប៉ះពាល់របស់អតិថិជនដែលរួមមានស្រាវជ្រាវ ការត្រួតពិនិត្យ ផែនទីនវានុវត្តន៍ ការព្យាករ និងការគណនាកម្ចីទិញផ្ទះជាដើម។
និន្នាការលក់នៅលើទីផ្សារ ជាពិសេសខុនដូនៅតែមានឱកាសច្រើន។ កត្តាសំខាន់គឺការកើនឡើងតម្លៃដីធ្លីជាបន្តបន្ទាប់ដែលបានបណ្ដាលឲ្យទីផ្សារលក់ ទទួលបានចំណាប់អារម្មណ៍ជាថ្មីម្ដងទៀត។ ឧទាហរណ៍ គម្លាតដ៏ធំរបស់តម្លៃជាមធ្យមរបស់ខុនដូនៅតំបន់ Ploenchit-Chidlom ដែលពឹងផ្អែកលើទិន្នន័យ ៥ ឆ្នាំមុន។
ភាពខុសគ្នារវាងខុនដូទើបសាងសង់រួច និងខុនដូដែលដាក់លក់បន្តគឺប្រហែល ៤០ ភាគរយជាមធ្យម ឬសម្រាប់ខុនដូប្រណីតមានតម្លៃចន្លោះពី ១៥០ ០០០-២០០ ០០០ បាតក្នុង ១ ម៉ែត្រការ៉េ៕ LA