សិង្ហបុរីៈ ចំនួនផ្ទះឯកជនត្រូវបានលក់បន្តឡើងខ្ពស់រយៈពេល ២ ឆ្នាំកាលពីខែមុន ខណៈពេលដែលតម្លៃបានធ្លាក់ចុះបន្តិចជាអ្វីដែលអ្នកសង្កេតការណ៍មើលឃើញថា ជាសញ្ញា ១ ទៀតនៃការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីពីផលប៉ះពាល់នៃការរាតត្បាតកូវីដ ១៩។
ខុនដូ និងអាផាតមិនលក់បន្តចំនួន ១ ០៥២ បានផ្តាស់ប្តូរម្ចាស់កាលពីខែមុនកើនឡើងចំនួន ៧ ភាគរយ និង ៣៦ ភាគរយ ខ្ពស់ជាងខែសីហា កាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខថ្មីពីក្រុមហ៊ុនអចលនទ្រព្យ SRX។
ចំនួនខ្ពស់បំផុតកាលពីលើកមុនត្រូវបានទទួលក្នុងខែកក្កដាឆ្នាំ ២០១៨ ជាខែដែលវិធានការរម្ងាប់សម្រាប់វិស័យអចលនទ្រព្យត្រូវបានប្រកាស ដែលពេលនោះ ១ ១០០ យូនីតត្រូវបានលក់។
តម្រូវការខ្លាំងពីអ្នកកែលម្អ HDB បានបង្ហាញពីប្រតិបត្តិការទិញផ្ទះនៅតាមផ្សារធំៗដែលមានជិត ៦០ ភាគរយនៃប្រតិបត្តិការលក់បន្តកាលពីខែសីហា។ ដូចនៅក្នុងខែកក្កដាក្រុមអ្នកទិញបានចូលទីផ្សារលក់បន្តឯកជនក្នុងចំនួនកាន់តែច្រើននៅពេលផ្ទះល្វែងជាច្រើនបានទទួលសិទ្ធិ លក់បន្តបន្ទាប់ពីរយៈពេលកាន់កាប់អប្បបរមា ៥ ឆ្នាំ។
លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន OrangeTee & Tie បាននិយាយថា ការលក់ផ្ទះឯកជននៅខែសីហាហាក់ដូចជា ផ្ទុយគ្នាជាមួយនឹងនិន្នាការលក់ វិជ្ជមានដែលសង្កេតឃើញនៅក្នុងផ្នែកទីផ្សារផ្សេងទៀត។
ការព្យាករថ្មីរបស់ SRX កាលពីសប្តាហ៍មុនសម្រាប់ចំនួនលក់បន្តរបស់ HDB ក្នុងខែសីហាបង្ហាញថា កម្រិតតម្រូវការខ្លាំងស្រដៀងគ្នា ជាមួយការលក់បន្តរបស់ HDB ចំនួនផ្ទះល្វែងជាង ២ ៤០០ បានផ្លាស់ប្តូរសម្រាប់ខែទី ៣។ ការលក់ទៅឱ្យការបញ្ជាទិញតាមលំដាប់លំដោយរបស់ HDB បានចាប់ផ្តើមលក់នៅក្នុងតំបន់លំនៅឋានមួយចំនួននៅក្នុងខែសីហាដែលត្រូវបានគេទិញបន្តជាច្រើនដង។
ផ្អែកតាមទិន្នន័យ URA ចុងក្រោយបង្អស់ការលក់ផ្ទះថ្មីដោយមិនរាប់បញ្ចូលខុនដូដែលបានលក់ក៏មានចំនួនដល់ទៅជាង ១ ២០០ យូនីត នៅក្នុងខែសីហា។ នេះគឺជាការលក់ខ្ពស់បំផុតដែលទទួលបានក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។
អ្នកស្រី Sun បាននិយាយថា៖ «តម្រូវការលំនៅឋានខ្លាំងនៅតាមទីផ្សារផ្សេងៗទៀត បង្ហាញថាទីផ្សារអចលនទ្រព្យរបស់សិង្ហបុរីបង្ហាញសញ្ញាខ្លះនៃការចាប់ផ្តើមងើបឡើងវិញ»។
អ្នកស្រី Sun និយាយថា៖ «សម្រាប់ប្រជាជនសិង្ហបុរីជាច្រើន អចលនទ្រព្យលំនៅឋាននៅតែជាការភ្នាល់មានសុវត្ថិភាពជាពិសេសសម្រាប់អ្នកវិនិយោគ ដែលកំពុងស្វែងរកប្រាក់ត្រឡប់មកវិញអំឡុងពេលនៃភាពមិនច្បាស់លាស់»។
ភាពស្រពេចស្រពិលពីទីផ្សារសំខាន់ប្រហែលរីករាលដាលដល់ទីផ្សារបន្ទាប់ ព្រោះអ្នកទិញឱកាសនិយមកំពុងតែទន្ទឹងរង់ចាំមើលតម្លៃលក់បន្តដែលមានតម្លៃទាបនៅលើទីផ្សារ៕ The Straitstimes_ANN/RR